អដ្ឋកថាសម្បយោគវិប្បយោគបទ

ក្បាលទី 70 · ទំព័រ 121

សម្បយោគវិប្បយោគបទ [ ២២៤-៣០១ ] ឥឡូវនេះ ដើម្បីចែកបទនៃធម៌ដែលប្រកបចូលគ្នាបាន និងធម៌ដែលប្រកបចូលគ្នាមិនបាន ទើបព្រះមានព្រះភាគផ្តើមពាក្យថា រូបក្ខន្ធោ ជាដើម ក្នុងនិទ្ទេសនោះ បទណារមែងរកបាន និងបទណារមែងរកមិនបាន បទទាំងអស់នោះ ព្រះមានព្រះភាគ ទ្រង់កាន់យកជាពាក្យសួរ តែក្នុងការ ឆ្លើយបទណារកមិនបាន បទនោះទ្រង់បដិសេធថា នត្ថិ ។ ការប្រកបនូវគ្នា និងគ្នានៃរូបក្ខន្ធទាំងឡាយនោះឯង ដែលកើតឡើងក្នុងសន្តាន ១ ក្នុងខណៈ ១ ដែលមានចំណែកស្មើដោយអរូបក្ខន្ធ ៤ នោះឯង រមែងបាន អំពីព្រះ បាលីថា ការសមប្រកបដោយបទ ៤ ការប្រាសចេញចាកបទ ៤ ធម៌មាន ចំណែកស្មើ ធម៌មានចំណែកមិនស្មើ ដូច្នេះ ។ ឈ្មោះថា ការប្រកបរូបធម៌ ទាំងឡាយចូលគ្នាជាមួយរូប ឬនិព្វាន និងការប្រកបនិព្វាន ចូលជាមួយរូប រមែងមិនមាន ។ ដោយទំនងដូចគ្នា ការប្រកបរូប និងនិព្វាន ចូលគ្នាជាមួយ អរូបក្ខន្ធទាំងឡាយក៏មិនមាន ដ្បិតថា ធម៌ទាំងនោះ មានចំណែកមិនស្មើគ្នា ជាមួយធម៌ទាំងនោះ ។ ការប្រកបអរូបក្ខន្ធទាំងឡាយចូលគ្នាជាមួយរូប ឬ និព្វាន រមែងមិនមានយ៉ាងណា ការប្រកបអរូបក្ខន្ធទាំងឡាយចូលគ្នាជាមួយ អរូបធម៌ទាំងឡាយ ដែលមានសន្តានបែកគ្នា មានខណៈផ្សេងៗ គ្នា ក៏មិន មាន យ៉ាងនោះឯង ដ្បុិតថា ធម៌ទាំងនេះ មានចំណែកមិនស្មើជាមួយធម៌ ទាំងនោះ ព្រោះមានចំណែកមិនស្មើដោយសន្តាន និងខណៈនោះឯង ។ តែ ការមានចំណែកមិនស្មើគ្នានេះ មិនមានក្នុងសង្គហន័យ គឺន័យដែលសង្គ្រោះ ចូលគ្នាបាន ព្រោះខុសដោយអត្ថនៃការសង្គ្រោះ ។ ពិតហើយ ហេតុត្រឹមតែ ការចូលដល់នូវការរាប់ ចាត់ជាអត្ថនៃការសង្គ្រោះ ។ តែក្នុងសម្បយោគន័យ ការមានចំណែកមិនស្មើគ្នាមានព្រោះលក្ខណៈ នៃការកើតឡើងព្រម គ្នាជាដើម ជាអត្ថនៃស