អភិធម្មបិដក សម្បយុត្តេន វិប្បយុត្តបទនិទ្ទេស
សម្បយុត្តេន វិប្បយុត្តបទនិទ្ទេស ពួកធម៌ណាប្រកបដោយវេទនាខន្ធ ពួកធម៌ណាប្រកបដោយ សញ្ញាខន្ធ ពួកធម៌ណាប្រកបដោយសង្ខារក្ខន្ធ ពួកធម៌ណាប្រកបដោយ វិញ្ញាណ ពួកធម៌ណាប្រកបដោយមនាយតនៈ ពួកធម៌ណាប្រាសចាកធម៌ ទាំងនោះ ពួកធម៌ទាំងនោះ ប្រាសចាកខន្ធបុន្មាន អាយតនៈបុន្មាន ធាតុ បុន្មាន ។ ធម៌ទាំងនោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ពួកធម៌ណា ប្រកបដោយចក្ខុវិញ្ញាណធាតុ ។ បេ ។ ពួកធម៌ ណាប្រកបដោយមនោធាតុ ពួកធម៌ណាប្រកបដោយមនោវិញ្ញាណធាតុ ពួកធម៌ ណាប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ១ ។ ពួកធម៌ណា ប្រកបដោយមនិន្ទ្រិយ ពួកធម៌ណា ប្រាសចាកធម៌ ទាំងនោះ ពួកធម៌ទាំងនោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ពួកធម៌ណា ប្រកបដោយឧបេក្ខិន្ទ្រិយ ពួកធម៌ណា ប្រាសចាកធម៌ ទាំងនោះ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែន ប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥ ។ ពួកធម៌ណាប្រកបដោយវិញ្ញាណ ព្រោះសង្ខារជាបច្ច័យ ពួកធម៌ ណាប្រកបដោយផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណាប្រកប ដោយវេទនា ព្រោះផស្សៈជាបច្ច័យ ពួកធម៌ណាប្រកបដោយផស្សៈ ពួកធម៌ ណាប្រកបដោយវេទនា ពួកធម៌ណាប្រកបដោយសញ្ញា ពួកធម៌ណាប្រកបដោយ ចេតនា ពួកធម៌ណាប្រកបដោយចិត្ត ពួកធម៌ណាប្រកបដោយមនសិការ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ ពួកខ្លះក៏មាន ។