អភិធម្មបិដក វិប្បយុត្តេន សម្បយុត្តបទនិទ្ទេស
ក្បាលទី 70 · ទំព័រ 134
វិប្បយុត្តេន សម្បយុត្តបទនិទ្ទេស ពួកធម៌ណា ប្រាសចាករូបក្ខន្ធ ពួកធម៌ទាំងនោះ ប្រកបដោយ ខន្ធបុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ។ មិនមានទេ ។ ពួកធម៌ណា ប្រាសចាកវេទនាខន្ធ ពួកធម៌ណា ប្រាសចាក សញ្ញាខន្ធ ពួកធម៌ណា ប្រាសចាកសង្ខារក្ខន្ធ ពួកធម៌ណា ប្រាសចាក វិញ្ញាណក្ខន្ធ ។ បេ ។ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយសត្រូវ ពួកធម៌ ណា ប្រាសចាកធម៌មិនប្រកបដោយសត្រូវ ពួកធម៌ទាំងនោះ ប្រកបដោយ ខន្ធបុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ។ មិនមានទេ ។ វិប្បយុត្តេន ។