អភិធម្មបិដកសម្បយុត្តេនសម្បយុត្តបទនិទ្ទេស
សម្បយុត្តេន សម្បយុត្តបទនិទ្ទេស ពួកធម៌ណាប្រកបដោយវេទនាខន្ធ ពួកធម៌ណាប្រកបដោយ សញ្ញាខន្ធ ពួកធម៌ណាប្រកបដោយសង្ខារក្ខន្ធ ពួកធម៌ណាប្រកបដោយធម៌ ទាំងនោះ ពួកធម៌នោះប្រកបដោយខន្ធបុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ។ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ពួកធម៌ណា ប្រកបដោយវិញ្ញាណក្ខន្ធ ពួកធម៌ណា ប្រកបដោយ មនាយតនៈ ពួកធម៌ណា ប្រកបដោយចក្ខុវិញ្ញាណធាតុ ។ បេ ។ ពួកធម៌ ណា ប្រកបដោយមនោធាតុ ពួកធម៌ណា ប្រកបដោយមនោវិញ្ញាណធាតុ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ពួកធម៌ណា ប្រកបដោយសមុទយសច្ច ពួកធម៌ណា ប្រកបដោយ មគ្គសច្ច ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយ ខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ពួកធម៌ណាប្រកបដោយមនិន្ទ្រិយ ពួកធម៌ណាប្រកបដោយ ធម៌ទាំងនោះ ពួកធម៌នោះប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ពួកធម៌ណា ប្រកបដោយសុខ្រិន្ទិយ ពួកធម៌ប្រកបដោយ ទុក្ខិន្ទ្រិយ ពួកធម៌ណា ប្រកបដោយសោមនស្សិន្ទ្រិយ ពួកធម៌ណា ប្រកបដោយ ទោមនស្សិន្ទ្រិយ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។