អភិធម្មបិដក វិប្បយុត្តេន វិប្បយុត្តបទនិទ្ទេស

ក្បាលទី 70 · ទំព័រ 148

វិប្បយុត្តេន វិប្បយុត្តបទនិទ្ទេស ពួកធម៌ណា ប្រាសចាករូបក្ខន្ធ ពួកធម៌ណា ប្រាសចាកធម៌ ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធបុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ។ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាក អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ពួកធម៌ណា ប្រាសចាកវេទនាខន្ធ ពួកធម៌ណា ប្រាសចាក សញ្ញាខន្ធ ពួកធម៌ណា ប្រាសចាកសង្ខារក្ខន្ធ ពួកធម៌ណា ប្រាសចាក វិញ្ញាណក្ខន្ធ ពួកធម៌ណា ប្រាសចាកមនាយតនៈ ពួកធម៌ណា ប្រាសចាកធម៌ ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ពួកធម៌ណា ប្រាសចាកចក្ខាយតនៈ ។ បេ ។ ពួកធម៌ណា ប្រាសចាកផោដ្ឋព្វាយតនៈ ពួកធម៌ណា ប្រាសចាកចក្ខុធាតុ ។ បេ ។ ពួកធម៌ ណា ប្រាសចាកផោដ្ឋព្វធាតុ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាក អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ពួកធម៌ណា ប្រាសចាកចក្ខុវិញ្ញាណធាតុ ។ បេ ។ ពួកធម៌ណា ប្រាសចាកមនោធាតុ ពួកធម៌ណា ប្រាសចាកមនោវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាកសមុទយសច្ច ពួកធម៌ណា ប្រាសចាកមគ្គសច្ច ពួកធម៌ណា ប្រាស ចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ពួកធម៌ណា ប្រាសចាកនិរោធសច្ច ពួកធម៌ណា ប្រាសចាក ចក្ខ្រុន្ទិយ ។ បេ ។ ពួកធម៌ណា ប្រាសចាកកាយ្រិន្ទិយ ពួកធម៌ណា ប្រាសចាក ឥត្ថ្រិន្ទិយ ពួកធម៌ណា ប្រាសចាកបុរិស្រិន្ទិយ ពួកធម៌ណា ប្រាសចាកធម៌ ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ