អភិធម្មបិដក សង្គហិត្តេន សម្បយុត្តវិប្បយុត្តបទនិទ្ទេស

ក្បាលទី 70 · ទំព័រ 164

សង្គហិត្តេន សម្បយុត្តវិប្បយុត្តបទនិទ្ទេស ពួកធម៌ណា សង្គ្រោះដោយសមុទយសច្ច ពួកធម៌ណា សង្គ្រោះដោយមគ្គសច្ច ដោយខន្ធសង្គហៈ សង្គ្រោះដោយអាយតនសង្គហៈ សង្គ្រោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធបុន្មាន អាយតនៈ បុន្មាន ធាតុបុន្មាន ។ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏ មាន ។ ប្រាសចាកធម៌បុន្មាន ។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ពួកធម៌ណា សង្គ្រោះដោយឥត្ថ្រិន្ទិយ ពួកធម៌ណា សង្គ្រោះ ដោយបុរិស្រិន្ទិយ ដោយខន្ធសង្គហៈ សង្គ្រោះដោយអាយតនសង្គហៈ សង្គ្រោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធបុន្មាន អាយតនៈ បុន្មាន ធាតុបុន្មាន ។ មិនមានទេ ។ ប្រាសចាកធម៌បុន្មាន ។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និង ធម៌ពួកខ្លះក៏មាន ។ ពួកធម៌ណា សង្គ្រោះដោយសុខ្រិន្ទិយ ពួកធម៌ណា សង្គ្រោះ ដោយទុក្ខ្រិន្ទិយ ពួកធម៌ណា សង្គ្រោះដោយសោមនស្សិន្ទ្រិយ ពួកធម៌ណា សង្គ្រោះដោយទោមនស្សិន្ទ្រិយ ដោយខន្ធសង្គហៈ សង្គ្រោះដោយអាយតនសង្គហៈ សង្គ្រោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ ពួកខ្លះក៏មាន ។ ប្រាសចាកធម៌បុន្មាន ។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។