អដ្ឋកថាសង្គហិតេនសម្បយុត្តវិប្បយុត្តបទ

ក្បាលទី 70 · ទំព័រ 169

សង្គហិតេនសម្បយុត្តវិប្បយុត្តបទ [ ៤០៥-៤១២ ] ឥឡូវនេះ ដើម្បីចែកធម៌ដែលប្រកបចូលគ្នាបាន ធម៌ ដែលប្រកបចូលគ្នាមិនបាន ជាមួយធម៌ដែលសង្គ្រោះចូលគ្នាបាន ទើបព្រះមាន ព្រះភាគផ្តើមពាក្យថា សមុទយសច្ចេន ជាដើម ។ ក្នុងនិទ្ទេសនោះ ធម៌ ពួកណា មានសមុទយសច្ចជាដើម ដែលទ្រង់លើកឡើងសម្តែងហើយ ក្នុង និទ្ទេសនៃពាក្យថា ការសង្គ្រោះមួយអន្លើដោយការសង្គ្រោះ ធម៌ទាំងនោះឯង ទ្រង់លើកឡើងសម្តែងក្នុងបុច្ឆាទាំងពួង ។ ចំណែកបទទាំងឡាយ ដែលមក ដោយលំដាប់ដទៃ ព្រោះទ្រង់រួមពាក្យវិសជ្ជនាជាទំនងដូចគ្នា ។ ក្នុងពាក្យ ទាំងនោះ ធម៌ទាំងឡាយណា សង្គ្រោះចូលគ្នាបានជាមួយពាក្យ ដែលទ្រង់ លើកឡើងសម្តែងជាពាក្យសួរ ដោយខន្ធសង្គហៈជាដើម ការប្រកបចូលគ្នាបា ន ឬការប្រកបចូលគ្នាមិនបាននៃធម៌ទាំងនោះ ជាមួយធម៌ពួកណាមាន បណ្ឌិតគប្បីជ្រាបការចែកខន្ធជាដើម ដោយអំណាចនៃធម៌ទាំងនោះ ។ ក្នុងសេចក្តីនេះ មានន័យដូចតទៅនេះថា ធម៌ទាំងឡាយដែលទាក់ទងក្នុង សង្ខារក្ខន្ធ សង្គ្រោះចូលគ្នាបានជាមួយសមុទយសច្ច ដោយខន្ធសង្គហៈជាដើម មុន ។ ឯធម៌ទាំងនោះ ឈ្មោះថា ប្រកបចូលគ្នាបានជាមួយខន្ធ ៣ ដ៏សេស អាយតនៈ ១ វិញ្ញាណធាតុ ៧ ជាមួយធម៌ពួកខ្លះ ព្រោះប្រកបចូលគ្នាបានជា មួយធម៌ដ៏សេស វៀរតណ្ញាក្នុងសង្ខារក្ខន្ធ ធម្មាយតនៈ និងធម្មធាតុ និង ប្រកបចូលគ្នាមិនបានជាមួយរូបក្ខន្ធ ១ រូបាយតនៈ ១០ រូបធាតុ ១០ ឈ្មោះ ថា ប្រកបចូលគ្នាមិនបានជាមួយធម៌ពួកខ្លះ ព្រោះប្រកបចូលគ្នាមិនបានជាមួយ