អភិធម្មបិដក សម្បយុត្តេន សង្គហិតាសង្គហិតបទនិទ្ទេស
សម្បយុត្តេន សង្គហិតាសង្គហិតបទនិទ្ទេស ពួកធម៌ណា ប្រកបដោយវេទនាខន្ធ ពួកធម៌ណា ប្រកបដោយ សញ្ញាខន្ធ ពួកធម៌ណា ប្រកបដោយសង្ខារក្ខន្ធ ពួកធម៌នោះ សង្គ្រោះ ដោយខន្ធបុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ។ ពួកធម៌នោះសង្គ្រោះដោយ ខន្ធ ៣ អាយតនៈ ២ ធាតុ ៨ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិន សង្គ្រោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១០ ។ ពួកធម៌ណា ប្រកបដោយវិញ្ញាណក្ខន្ធ ពួកធម៌ណា ប្រកបដោយ មនាយតនៈ ពួកធម៌ណា ប្រកបដោយចក្ខុវិញ្ញាណធាតុ ។ បេ ។ ពួកធម៌ ណា ប្រកបដោយមនោធាតុ ពួកធម៌ណា ប្រកបដោយមនោវិញ្ញាណធាតុ ពួកធម៌ នោះ សង្គ្រោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ។ មិនសង្គ្រោះ ដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧ ។ ពួកធម៌ណា ប្រកបដោយសមុទយសច្ច ពួកធម៌ណា ប្រកបដោយ មគ្គសច្ច ពួកធម៌នោះសង្គ្រោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ។ ពួកធម៌ណា ប្រកបដោយមនិន្ទ្រិយ ពួកធម៌នោះ សង្គ្រោះ ដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧ ។ ពួកធម៌ណា ប្រកបដោយសុខ្រិន្ទិយ ពួកធម៌ណា ប្រកបដោយ ទុក្ខិន្ទ្រិយ ពួកធម៌ណា ប្រកបដោយសោមនស្សិន្ទ្រិយ ពួកធម៌ណា ប្រកបដោយ ទោមនស្សិន្ទ្រិយ ពួកធម៌នោះ សង្គ្រោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ២ ។ មិនសង្គ្រោះ ដោយធម៌បុន្មាន ។ មិនសង្គ្រោះ ដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១៦ ។