អដ្ឋកថាសម្បយុត្តេនសង្គហិតាសង្គហិតបទ
សម្បយុត្តេនសង្គហិតាសង្គហិតបទ [ ៤១៣-៤៤៣ ] ឥឡូវនេះ ដើម្បីចែកបទនៃធម៌ដែលសង្គ្រោះចូលគ្នាបា ន ធម៌ដែលសង្គ្រោះចូលគ្នាមិនបានជា មួយធម៌ដែលប្រកបចូលគ្នាបាន ព្រះមានព្រះភាគទ្រង់ផ្តើមបទថា វេទនាក្ខន្ធេន ជាដើម ។ ក្នុងនិទ្ទេសនោះ ធម៌ពួកណា មានវេទនាខន្ធជាដើម ដែលទ្រង់លើកឡើងសម្តែង ក្នុងនិទ្ទេស នៃពាក្យថា ការប្រកបព្រម មួយអន្លើដោយការប្រកបព្រម ធម៌ទាំងនោះឯង ទ្រង់លើកឡើង ក្នុងពាក្យបុច្ឆាទាំងពួង ។ ក្នុងពាក្យទាំងនោះ ធម៌ពួកណា ប្រកបចូលគ្នាបានជាមួយបទដែលលើកឡើង តាំងជាពាក្យសួរ ការសង្គ្រោះ ចូលគ្នាបាន ឬការសង្គ្រោះចូលគ្នាមិនបាន នៃធម៌ទាំងនោះជាមួយធម៌ពួកណា មាន បណ្ឌិតគប្បីជ្រាបប្រភេទនៃខន្ធជាដើមដោយអំណាចនៃធម៌ទាំងនោះ ។ ក្នុងបទទាំងនោះ មានសេចក្តីដូចតទៅនេះ វេទនាខន្ធប្រកបចូលគ្នាបានជា មួយសញ្ញាជាដើម ធម៌ទាំងនោះ មានសញ្ញាជាដើម សង្គ្រោះចូលគ្នាបានជា មួយខន្ធ ៣ មានសញ្ញាខន្ធជាដើម ជាមួយអាយតនៈ ២ គឺធម្មាយតនៈ មនាយតនៈ ជាមួយធាតុ ៨ គឺធម្មធាតុ ១ វិញ្ញាណធាតុ ៧ តែសង្គ្រោះ ចូលគ្នាមិនបានជាមួយខន្ធ អាយតនៈ និងធាតុដ៏សេស ។ បណ្ឌិតគប្បីជ្រាប អត្ថក្នុងទីទាំងពួងដោយឧបាយនេះឯង ។ អដ្ឋកថាសម្បយុត្តេនសង្គហិតាសង្គហិតបទ ចប់