អភិធម្មបិដក អសង្គហិតេន សម្បយុត្តវិប្បយុត្តបទនិទ្ទេស
អសង្គហិតេន សម្បយុត្តវិប្បយុត្តបទនិទ្ទេស ពួកធម៌ណា មិនសង្គ្រោះដោយរូបក្ខន្ធ ដោយខន្ធសង្គហៈ មិនសង្គ្រោះដោយអាយតនសង្គហៈ មិនសង្គ្រោះដោយធាតុសង្គហៈ ពួកធម៌ នោះ ប្រកបដោយខន្ធបុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ។ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ ពួកខ្លះក៏មាន ។ ប្រាសចាកធម៌បុន្មាន ។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ពួកធម៌ណា មិនសង្គ្រោះដោយធម្មាយតនៈ ពួកធម៌ណា មិន សង្គ្រោះដោយធម្មធាតុ ពួកធម៌ណា មិនសង្គ្រោះដោយឥត្ថ្រិន្ទិយ ពួកធម៌ណា មិនសង្គ្រោះដោយបុរិស្រិន្ទិយ ពួកធម៌ណា មិនសង្គ្រោះដោយជីវិត្រិន្ទិយ ពួកធម៌ ណា មិនសង្គ្រោះដោយនាមរូប ព្រោះវិញ្ញាណជាបច្ច័យ ពួកធម៌ណា មិន សង្គ្រោះដោយអសញ្ញាភព ពួកធម៌ណា មិនសង្គ្រោះដោយឯកវោការភព ពួកធម៌ ណា មិនសង្គ្រោះដោយជាតិ ពួកធម៌ណា មិនសង្គ្រោះដោយជរា ពួកធម៌ ណា មិនសង្គ្រោះដោយមរណៈ ដោយខន្ធសង្គហៈ មិនសង្គ្រោះដោយ អាយតនសង្គហៈ មិនសង្គ្រោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយ ខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ប្រាសចាកធម៌បុន្មាន ។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ពួកធម៌ណា មិនសង្គ្រោះដោយអរូបភព ពួកធម៌ណា មិន សង្គ្រោះដោយនេវសញ្ញានាសញ្ញាភព ពួកធម៌ណា មិនសង្គ្រោះដោយចតុវោការភព ពួកធម៌ណា មិនសង្គ្រោះដោយឥទ្ធិបាទ ដោយខន្ធសង្គហៈ មិន សង្គ្រោះ ដោយអាយតនសង្គហៈ មិនសង្គ្រោះដោយធាតុសង្គហៈ ពួកធម៌ នោះ ប្រកបដោយខន្ធបុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ។