អដ្ឋកថាអសង្គហិតេនសម្បយុត្តវិប្បយុត្តបទ

ក្បាលទី 70 · ទំព័រ 188

អសង្គហិតេនសម្បយុត្តវិប្បយុត្តបទ [ ៤៤៤-៤៥១ ] ឥឡូវនេះ ដើម្បីចែកធម៌ដែលប្រកបចូលគ្នាបាន ធម៌ ដែលប្រកបចូលគ្នាមិនបាន ជាមួយធម៌ដែលសង្គ្រោះចូលគ្នាមិនបាន ទើប ព្រះមានព្រះភាគផ្តើមពាក្យថា រូបក្ខន្ធេន ជាដើម ។ ក្នុងនិទ្ទេសនោះ ធម៌ ទាំងឡាយណា មានបញ្ញាដូចគ្នានឹងរូបក្ខន្ធ ក្នុងនិទ្ទេសនៃអសង្គហិតេនអសង្គហិតបទទី ៥ និងធម៌ទាំងឡាយណាមានបញ្ញាដូចគ្នានឹងអរូបភព ធម៌ ទាំងនោះឯង ទ្រង់លើកឡើងសម្តែង ។ ចំណែកបទទាំងឡាយដ៏សេស មិនបានលើកមក ព្រោះហេតុនោះ ទើបបទទាំងនោះ មិនបានលើកឡើង សម្តែង ព្រោះថា រូបធម៌ និងអរូបធម៌ទាំងឡាយ សង្គ្រោះចូលគ្នាមិនបានជាមួយ វេទនាខន្ធ ដោយអំណាចខន្ធជាដើម ទាំងឈ្មោះថា ការប្រកបចូលគ្នាបា ននៃធម៌ទាំងនោះក៏មិនមាន ព្រោះហេតុនោះ បទទាំងឡាយណា ដែល មិនបានលើកឡើងសម្តែង បទទាំងឡាយនោះឯង ទ្រង់លើកឡើងសម្តែង ព្រមជាមួយពាក្យវិសជ្ជនាដែលជាទំនងតែមួយ ។ ក្នុងបទទាំងនោះ ធម៌ពួក ណា សង្គ្រោះចូលគ្នាមិនបានជាមួយធម៌ដែលទ្រង់លើកឡើងសម្តែងជាពាក្យ សួរ ដោយអំណាចខន្ធជាដើម ធម៌ទាំងឡាយនោះ ប្រកបចូលគ្នាបាន និង ប្រកបចូលគ្នាមិនបានជាមួយធម៌ពួកណា បណ្ឌិតគប្បីជ្រាបការចែកធម៌ មាន ខន្ធជាដើម ដោយអំណាចនៃធម៌ទាំងនោះ ។ ក្នុងបទទាំងនោះ មានសេចក្តីដូចតទៅនេះថា វិញ្ញាណណាមួយសង្គ្រោះ ចូលគ្នាមិនបានជាមួយរូបក្ខន្ធដោយសង្គហៈ ៣ យ៉ាងមុន ។ វិញ្ញាណនោះ ប្រកបចូលគ្នាបានជាមួយខន្ធ ៣ មានវេទនាខន្ធជាដើម និងជាមួយធម៌ទាំងឡាយ មានវេទនាជាដើម ក្នុងធម្មាយតនៈ និងធម្មធាតុទាំងឡាយ និងប្រកប ចូលគ្នាមិនបានជាមួយរូបក្ខន្ធ ១ រូបាយតនៈ ១០ រូបធាតុ ១០ និងធម៌ គឺរូប និងនិព្វាន ក្នុងធម្មាយតនៈ និងធម្មធាតុ ។ ព្រះមានព្រះភាគទ្រង់ស