អភិធម្មបិដក វិប្បយុត្តេន សង្គហិតាសង្គហិតបទនិទ្ទេស

ក្បាលទី 70 · ទំព័រ 190

វិប្បយុត្តេន សង្គហិតាសង្គហិតបទនិទ្ទេស ពួកធម៌ណា ប្រាសចាករូបក្ខន្ធ ពួកធម៌នោះ សង្គ្រោះដោយ ខន្ធបុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ។ ពួកធម៌នោះ សង្គ្រោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិន សង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ។ ពួកធម៌ណា ប្រាសចាកវេទនាខន្ធ ពួកធម៌ណា ប្រាសចាកសញ្ញាខន្ធ ពួកធម៌ណា ប្រាសចាកសង្ខារក្ខន្ធ ពួកធម៌ណា ប្រាសចាកវិញ្ញាណក្ខន្ធ ពួកធម៌ណា ប្រាសចាកមនាយតនៈ ពួកធម៌ណា ប្រាសចាកមន្រិន្ទិយ ពួកធម៌ នោះ សង្គ្រោះដោយខន្ធបុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ។ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះ ដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ។ ពួកធម៌ណា ប្រាសចាកចក្ខាយតនៈ ។ បេ ។ ពួកធម៌ណា ប្រាសចាកផោដ្ឋព្វាយតនៈ ពួកធម៌ណា ប្រាសចាកចក្ខុធាតុ ។ បេ ។ ពួកធម៌ ណា ប្រាសចាកផោដ្ឋព្វធាតុ ពួកធម៌នោះ សង្គ្រោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ។ ពួកធម៌ណា ប្រាសចាកចក្ខុវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាក សោតវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាកឃានវិញ្ញាណធាតុ ពួកធម៌ ណា ប្រាសចាកជិវ្ហាវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាកកាយវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាកមនោធាតុ ពួកធម៌ណា ប្រាសចាកមនោវិញ្ញាណធាតុ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្គ្រោះ ដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនមែនមិនសង្គ្រោះដោយខន្ធណាមួយ មិនមែនមិនសង្គ្រោះដោយអាយតនៈ ណាមួយឡើយ តែមិនសង្គ្រោះដោយធ