អភិធម្មបិដក ខន្ធប្បញ្ញត្តិជាដើម

ក្បាលទី 70 · ទំព័រ 215

បញ្ញត្តិ ៦ គឺខន្ធប្បញ្ញត្តិ ១ អាយតនប្បញ្ញត្តិ ១ ធាតុប្បញ្ញត្តិ ១ សច្ចប្បញ្ញត្តិ ១ ឥន្ទ្រិយប្បញ្ញត្តិ ១ បុគ្គលប្បញ្ញត្តិ ១ ។ ខន្ធប្បញ្ញត្តិ ខន្ធប្បញ្ញត្តិរបស់ខន្ធទាំងឡាយ មានបុន្មាន ។ ខន្ធ ៥ គឺរូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ មាន ប្រមាណបុនណា ខន្ធប្បញ្ញត្តិរបស់ខន្ធទាំងឡាយ មានប្រមាណបុណ្ណេះ ។ អាយតនប្បញ្ញត្តិ អាយតនប្បញ្ញត្តិ របស់អាយតនៈទាំងឡាយ មានបុន្មាន ។ អាយតនៈ ១២ គឺចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ សទ្ទាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ មានប្រមាណបុនណា អាយតនប្បញ្ញត្តិរបស់អាយតនៈទាំងឡាយ មាន ប្រមាណបុណ្ណេះ ។ ធាតុប្បញ្ញត្តិ ធាតុប្បញ្ញត្តិរបស់ធាតុទាំងឡាយ មានបុន្មាន ។ ធាតុ ១៨ គឺ ចក្ខុធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតធាតុ ១ សទ្ទធាតុ ១ សោតវិញ្ញាណធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ឃានវិញ្ញាណធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ ជិវ្ហាវិញ្ញាណធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ កាយវិញ្ញាណធាតុ ១ មនោធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណធាតុ ១ មានប្រមាណបុនណា ធាតុប្បញ្ញត្តិរបស់ធាតុទាំងឡាយមានប្រមាណបុណ្ណេះ ។ សច្ចប្បញ្ញត្តិ សច្ចប្បញ្ញត្តិរបស់សច្ចៈទាំងឡាយ មានបុន្មាន ។ សច្ចៈ ៤ គឺ ទុក្ខសច្ច ១ សមុទយសច្ច ១ និរោធសច្ច ១ មគ្គសច្ច ១ មានប្រមាណ បុនណា សច្ចប្បញ្ញត្តិរបស់សច្ចៈទាំងឡាយ មានប្រមាណបុណ្ណេះ ។ ឥន្ទ្រិយប្បញ្ញត្តិ