ជាដើម
វិន្ទ្រិយ ១ មានប្រមាណបុនណា ឥន្ទ្រិយប្បញ្ញត្តិរបស់ឥន្ទ្រិយទាំងឡាយ មានប្រមាណបុណ្ណេះ ។ បុគ្គលប្បញ្ញត្តិ បុគ្គលប្បញ្ញត្តិរបស់បុគ្គលទាំងឡាយ មានបុន្មាន ។ បុគ្គលជាសមយវិមុត្ត ( អ្នករួចស្រឡះតាមកាលគួរ ) បុគ្គល ជាអសមយវិមុត្ត ( អ្នករួចស្រឡះចាកអាសវៈតាមកាលមិនគួរ ) បុគ្គលជា កុប្បធម្មៈ ( មានធម៌កម្រើក ) បុគ្គលជាអកុប្បធម្មៈ ( មានធម៌មិនកម្រើក ) បុគ្គលជាបរិហានធម្មៈ ( មានធម៌សាបសូន្យ ) បុគ្គលជាអបរិហានធម្មៈ ( មានធម៌មិនសាបសូន្យ ) បុគ្គលជាចេតនាភព្វៈ ( គួរដោយចេតនា ) បុគ្គលជាអនុរក្ខនាភព្វៈ ( គួរដោយការរក្សា ) បុគ្គលជាបុថុជ្ជន បុគ្គលជា គោត្រភូ បុគ្គលជាភយូបរតៈ ( វៀរចាកបាបដោយភ័យ ) បុគ្គលជា អភយូបរតៈ ( វៀរចាកបាបដោយមិនមានភ័យ ) បុគ្គលជាភព្វាគមនៈ ( គួរ ដល់កិរិយាមកកាន់សម្មត្តនិយាម គឺមគ្គ ) បុគ្គលជាអភព្វាគមនៈ ( មិនគួរ ដល់កិរិយាមកកាន់សម្មត្តនិយាម ) បុគ្គលជានិយតៈ ( បុគ្គលទៀង ) បុគ្គលជាអនិយតៈ ( បុគ្គលមិនទៀង ) បុគ្គលជាបដិបន្នកៈ ( បុគ្គល ប្រតិបត្តិព្រមព្រៀងដោយមគ្គ ) បុគ្គលជាផលេដ្ឋិតៈ ( បុគ្គលស្ថិតនៅក្នុង ផល ) បុគ្គលជាសមសីសី ( មានធម៌ជាប្រធានស្មើគ្នា ) បុគ្គលជាឋិត- កប្បី ( ញ៉ាំងកប្បឲ្យស្ថិតនៅ ) បុគ្គលជាអរិយៈ បុគ្គលមិនមែនជាអរិយៈ បុគ្គលជាសេក្ខៈ បុគ្គលជាអសេក្ខៈ បុគ្គលមិនមែនសេក្ខៈ ទាំងមិនមែនអសេក្ខៈ បុគ្គលមានវិជ្ជា ៣ បុគ្គលមានអភិញ្ញា ៦ បុគ្គលជាព្រះសម្មាសម្ពុទ្ធ បុគ្គល ជាព្រះបច្ចេកពុទ្ធ បុគ្គលជាឧភតោភាគវិមុត្ត ( រួចស្រឡះដោយចំណែកទាំង ពីរ ) បុគ្គលជាបញ្ញាវិមុត្ត ( រួចស្រឡះដោយបញ្ញា ) បុគ្គលជាកាយសក្ខី ( មានកាយជាបន្ទាល់ ) បុគ្គលជាទិដ្ឋិ