អារម្ភកថា
ព្រះសាស្តា ទ្រង់ប្រកាសប្រភេទនៃធាតុ កាលទ្រង់សម្តែងធាតុកថាបករណ៍ ដែលមានអត្ថល្អិតល្អន់ក្នុងសុរាល័យទេវលោកចប់ហើយ ព្រះជិនស្រី ដែល ជាអគ្គបុគ្គលក្នុងលោក ត្រាស់គម្ពីរបុគ្គលប្បញ្ញត្តិណា ដែលសម្តែងដល់ ប្រភេទនៃបញ្ញត្តិ ក្នុងលំដាប់នៃធាតុកថានោះ ។ ឥឡូវនេះ ដល់ឱកាសនៃកិច្ចពណ៌នាគម្ពីរបុគ្គលប្បញ្ញត្តិនោះហើយ ព្រោះ ហេតុនោះ ខ្ញុំពុទ្ធឃោសាចារ្យ នឹងពណ៌នាបករណ៍នោះ អ្នកទាំងឡាយ ចូរ មានចិត្តតាំងមាំ ស្តាប់ព្រះសទ្ធម្មនោះហោង ។ ឧទ្ទេសវារ [ ១-១៦ ] ឧទ្ទេសនៃបុគ្គលប្បញ្ញត្តិថា ឆ បញ្ញត្តិយោ ខន្ធប្បញ្ញត្តិ ។ បេ ។ បុគ្គលប្បញ្ញត្តិ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ឆ ជាការកំណត់ចំនួន ។ ដោយបទនោះ ព្រះមានព្រះភាគ ទ្រង់បំណងនឹងបញ្ញត្តធម៌ពួកណាក្នុងបករណ៍នេះ ទើបទ្រង់ សម្តែងការកំណត់បញ្ញត្តិធម៌ទាំងនោះ ដោយការរាប់ដោយសង្ខេប ។ បទថា បញ្ញត្តិយោ ជាពាក្យសម្តែងលំអិតធម៌ ដែលព្រះមានព្រះភាគ ទ្រង់កំណត់ ទុក ។ ក្នុងមាតិកាទាំងនោះ ការបញ្ញត្តិ ការសម្តែង ការប្រកាសក្នុងអាគតដ្ឋាន ( ក្នុងសំយុត្តនិកាយ និទានវគ្គ ) ថា ទើបប្រាប់ សម្តែង ពន្យល់ តែងតាំង ដូច្នេះ ឈ្មោះថា បញ្ញត្តិ ។ ការតែងតាំង ការដាក់ក្នុងអាគតដ្ឋាន ( វិនយបិដក តេរសកណ្ឌ ) ថា គ្រែតាំង ក៏រៀបចំល្អ ដូច្នេះ ក៏ឈ្មោះថា បញ្ញត្តិ ។ បញ្ញត្តិទាំង ២ នេះ រមែងសមគួរ ។ ពិតហើយ បទថា ឆ បញ្ញត្តិយោ បានដល់ ការបញ្ញត្តិ ៦ ការសម្តែង ៦ ការប្រកាស ៦ ដូច្នេះក្តី ការតាំងទុក ៦ ការដាក់ទុក ៦ ដូច្នេះក្តី ព្រះមាន ព្រះភាគ ទ្រង់បំណងយកហើយ ក្នុងទីនេះ ។ ព្រះមានព្រះភាគ ទ្រង់ សម្តែងធម៌ទាំងនោះ ប្រកបដោយនាមប្បញ្ញត្តិខ្លះ ទ្រង់តាំងធម៌ទាំងនោះដោយ កោដ្ឋា