អដ្ឋកថាឯកកនិទ្ទេស

ក្បាលទី 70 · ទំព័រ 254

ឥឡូវនេះ ដើម្បីចែកមាតិកាតាមដែលបានតាំងទុក អំពីដើម ទើបព្រះមានព្រះភាគទ្រង់ត្រាស់បទថា កតមោ ច បុគ្គលោ សមយវិមុត្តោ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ឥធ បានដល់ ក្នុងសត្វលោក ។ បទថា ឯកច្ចោ បុគ្គលលោ បានដល់ បុគ្គលមួយ ។ បទថា កាលេន កាលំ នេះ គប្បីជ្រាបអត្ថជាសត្តមីវិភត្តិ អធិប្បាយថា ក្នុងគ្រាម្តងម្កាល ។ បទថា សមយេន សមយំ នេះ ជាវេវចនៈនៃពាក្យមុននោះឯង ។ បទថា អដ្ឋ វិមោក្ខេ បានដល់ សមាបត្តិ ៨ ដែលជារូបាវចរ និងអរូបាវចរ ។ ពិតហើយ ពាក្យថា វិមោក្ខនេះ ជាឈ្មោះនៃសមាបត្តិទាំង ៨ នោះ ព្រោះផុតចាកធម៌ ដែលជាសត្រូវទាំងឡាយ ។ បទថា កាយេន បានដល់ ដោយនាមកាយ ដែលកើតព្រមជាមួយវិមោក្ខ ។ បទថា ផុសិត្វា វិហរតិ បានដល់ បាន នូវសមាបត្តិហើយ ទើបប្តូរឥរិយាបថ ។ សួរថា សមយវិមុត្តបុគ្គលនេះ ពាល់ត្រូវវិមោក្ខហើយ ក្នុងកាលណា ឆ្លើយថា ធម្មតាសម្រាប់បុគ្គល ដែលប្រាថ្នានឹងចូលសមាបត្តិ វេលាចូល សមាបត្តិមាន មិនមែនវេលាចូលសមាបត្តិក៏មាន ។ បណ្តាកាល និងអកាល ទាំង ២ យ៉ាងនេះ កាលដែលកំពុងបដិបត្តិ សរីរៈអំពីព្រលឹម ១ កាលដែលកំពុងធ្វើវត្ត ១ ឈ្មោះថា មិនមែនកាល ចូលសមាបត្តិ ។ កាលភិក្ខុជម្រះសរីរៈ និងធ្វើវត្តស្រេចហើយ ចូលទៅកាន់ លំនៅអង្គុយសម្រាក មិនទាន់ដល់កាលទៅបិណ្ឌបាតដរាបណា ក្នុងចន្លោះ នេះ ឈ្មោះថា កាល ( ដែលត្រូវ ) ចូលសមាបត្តិ ។ កាលដែលជាថ្ងៃលាបព្រះចេតិយរបស់ភិក្ខុ ដែលកំណត់កាលទៅបិណ្ឌបាតហើយចេញទៅ ១ កាលដែលឈរក្នុងរោងវិតក្ក របស់ភិក្ខុដែលចោមរោម ដោយពួកនៃភិក្ខុ ១ កាលជាទីត្រាច់ទៅដើម្បីបិណ្ឌបាត ១ កាលជាទី ត្រាច់ទៅក្នុងស្រុក ១ កាលជាទីឆាន់បបរក្នុងរោងភត្ត ១ កាលជាទីធ្វើវត្ត ១ កាលទាំងអស់នេះ ឈ្មោះថា