អភិធម្មបិដក ទុកនិទ្ទេស
បុគ្គលមានសេចក្តីក្រោធ តើដូចម្តេច ។ បណ្តាធម៌ទាំងនោះ ក្រោធ តើដូចម្តេច ។ ការក្រោធ អាការក្រោធ ភាពនៃសេចក្តីក្រោធ ការ ប្រទូស្ត អាការប្រទូស្ត ភាពនៃសេចក្តីប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃសេចក្តីព្យាបាទ ការខឹង ការខឹងខ្លាំង ភាពនៃចិត្តកាច ការព្រហើន ភាពនៃសេចក្តីតូចចិត្តណា នេះហៅថា ក្រោធ ។ បុគ្គលដែលមិនលះបង់ ក្រោធនេះ នេះហៅថា បុគ្គលមានសេចក្តីក្រោធ ។ បុគ្គលចងសេចក្តីក្រោធ ទុក តើដូចម្តេច ។ បណ្តាធម៌ទាំងនោះ ការចងសេចក្តីក្រោធទុក តើដូចម្តេច ។ សេចក្តីក្រោធក្នុងកាលខាងដើម ការចងសេចក្តីក្រោធទុកក្នុងកាល ជាខាងក្រោយទៀត ការចងសេចក្តីក្រោធទុក អាការចងសេចក្តីក្រោធទុក ភាពនៃការចងសេចក្តីក្រោធទុក ការតាំងទុក អាការតម្កល់ទុក សេចក្តី តម្កល់ព្រម ការតម្កល់ទុករឿយៗ ការចងទុករឿយៗ អំពើដ៏មាំនៃសេចក្តី ក្រោធណា ដែលមានសភាពដូច្នេះ នេះហៅថា ការចងសេចក្តីក្រោធទុក ។ បុគ្គលដែលមិនលះបង់ការចងសេចក្តីក្រោធទុកនេះ នេះហៅថា បុគ្គលចង សេចក្តីក្រោធទុក ។ បុគ្គលអ្នកលុបគុណគេ តើដូចម្តេច ។ បណ្តាធម៌ទាំងនោះ ការលុបគុណគេ តើដូចម្តេច ។ ការលុបគុណ អាការលុបគុណ ភាពនៃ សេចក្តីលុបគុណ ការវេរឃ្នើ អំពើវេរឃ្នើណា នេះហៅថាការលុបគុណ ។ បុគ្គលដែលមិនលះបង់ការលុបគុណនេះ នេះហៅថា បុគ្គលអ្នកលុបគុណ គេ ។ បុគ្គលអ្នកប្រណាំងវាសនា តើដូចម្តេច ។ បណ្តាធម៌ទាំងនោះ ការ ប្រណាំងវាសនា តើដូចម្តេច ។ ការប្រណាំងវាសនា អាការប្រណាំង វាសនា ភាពនៃសេចក្តីប្រណាំងវាសនា ការនាំមកនៃការប្រណាំងវាសនា ហេតុជាទីតាំងនៃវិវាទ ការកាន់យកជាគូ ការមិនលះបង់ណា នេះហៅថា ការប្រណាំងវាសនា ។