អភិធម្មបិដក តិកនិទ្ទេស
បុគ្គលមិនមានបំណង តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌លាមក មានមារយាទ គឺបុគ្គលគប្បីរលឹកដោយ សេចក្តីរង្កៀស ដោយអំពើមិនស្អាត បិទបាំងអំពើមិនមែនសមណៈ ប្តេជ្ញា ខ្លួនថាជាសមណៈ មិនមែនព្រហ្មចារី ប្តេជ្ញាខ្លួនថាជាព្រហ្មចារី ជាអ្នកស្អុយ ក្នុង មានចិត្តទទឹកដោយរាគៈ ជ្រោកជ្រាកដោយកិលេស បុគ្គលនោះបានឮ ដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះយ៉ាង នេះថា កាលណាហ្ន៎ អាត្មាអញនឹងបានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយ ប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិន មានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ នេះហៅថា បុគ្គលមិនមាន បំណង ។ បុគ្គលអ្នកមានបំណង តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ បុគ្គលនោះ បានឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈ ទាំងឡាយ បុគ្គលនោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញនឹងបានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិដែលមិនមានអាសវៈ ព្រោះអស់ទៅ