អភិធម្មបិដក ចតុក្កនិទ្ទេស
បុគ្គលជាអសប្បុរស តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក តាំង នៅក្នុងសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា បុគ្គល ជាអសប្បុរស ។ បុគ្គលជាអសប្បុរស ក្រៃលែងជាងអសប្បុរស តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ សម្លាប់សត្វដោយខ្លួនឯងផង បបួលអ្នកដទៃ ឲ្យសម្លាប់សត្វផង លួចទ្រព្យគេដោយខ្លួនឯងផង បបួលអ្នកដទៃ ឲ្យ លួចទ្រព្យគេផង ប្រព្រឹត្តខុសក្នុងកាមដោយខ្លួនឯងផង បបួលអ្នកដទៃ ឲ្យ ប្រព្រឹត្តខុសក្នុងកាមផង និយាយកុហកដោយខ្លួនឯងផង បបួលអ្នកដទៃ ឲ្យ និយាយកុហកផង តាំងនៅក្នុងសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យតាំងនៅក្នុងសេចក្តីប្រមាទ គឺផឹក នូវទឹកស្រវឹង គឺសុរា និងមេរ័យផង នេះហៅថា បុគ្គលជាអសប្បុរសក្រៃលែង ជាងអសប្បុរស ។ បុគ្គលជាសប្បុរស តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោក នេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន នេះហៅ ថា បុគ្គលជាសប្បុរស ។ បុគ្គលជាសប្បុរស ក្រៃលែងជាងសប្បុរស តើ ដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាតដោយខ្លួន ឯងផង បបួលអ្នកដទៃឲ្យវៀរចាកបាណាតិបាតផង វៀរចាកអទិន្នាទានដោយ ខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកអទិន្នាទានផង វៀរចាកកាមេ- សុមិច្ឆាចារដោយខ្លួនឯងផង បបួលអ្នកដទៃ ឲ្យវៀរចាកកាមេសុមិច្ឆាចារផង វៀរចាកមុសាវាទដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកមុសាវាទផង វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាក សុរាមេរយមជ្ជប្បមាទដ្