អដ្ឋកថាចតុក្កនិទ្ទេស

ក្បាលទី 70 · ទំព័រ 439

ក្នុងចតុក្កនិទ្ទេស គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា អសប្បុរិសោ បានដល់ បុរសដ៏លាមក គឺបុរសដែលមិនមានធម៌ ។ បុគ្គលណា ញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ព្រោះហេតុនោះ ទើប បុគ្គលនោះ ឈ្មោះថា បណាតិបតី គឺអ្នកសម្លាប់សត្វ ។ បុគ្គលណា កាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យ ព្រោះហេតុនោះ ទើបបុគ្គលនោះ ឈ្មោះថា អទិន្នាទាយី គឺអ្នកលួចទ្រព្យ ។ បុគ្គលណា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ព្រោះហេតុនោះ បុគ្គល នោះ ឈ្មោះថា កាមេសុមិច្ឆាចារី គឺអ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។ បុគ្គលណា រមែងពោលកុហក ព្រោះហេតុនោះ បុគ្គលនោះ ឈ្មោះថា មុសាវាទី គឺអ្នកពោលពាក្យកុហក ។ បុគ្គលណា តាំងនៅក្នុងសេចក្តីប្រមាទ ដោយការផឹកទឹកស្រវឹង គឺសុរានិ ងមេរ័យ ព្រោះហេតុនោះ បុគ្គលនោះ ឈ្មោះថា សុរាមេរយមជ្ជប្បមាទដ្ឋាយី គឺអ្នកផឹកសុរាមេរ័យដែលជាទីតាំងនៃសេចក្តីប្រមាទ ។ បទថា បណាតិបតេ សមាទបេតិ សេចក្តីថា ខ្លួនឯង រមែងញ៉ាំង សត្វមានជីវិតឲ្យធ្លាក់ចុះកន្លងទៅ ដោយប្រការណា រមែងញ៉ាំងអ្នកដទៃឲ្យ កាន់យកនូវការញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លងទៅនោះ ដោយប្រការ នោះ ។ ក្នុងពាក្យដ៏សេសទាំងឡាយ ក៏ន័យនេះដូចគ្នា ។ បទថា អយំ វុច្ចតិ សេចក្តីថា បុគ្គលនេះ គឺបុគ្គលបែបនេះ ហៅថា អសប្បុរិសេន អសប្បុរិសតរោ ព្រោះខ្លួនប្រកបដោយភាពជាអ្នកទ្រុស្តសីល ដែលខ្លួនធ្វើឯងផង ហើយខ្លួនក៏ជាទាយាទនៃកម្មពាក់កណ្តាលអំពីកម្មដែល ខ្លួនបបួលឲ្យអ្នកដទៃធ្វើផង ។ បទថា សប្បុរិសោ បានដល់ ឧត្តមបុរស ។