អត្ថរបស់ អារម្ភ សព្ទ
គប្បីជ្រាបវិនិច្ឆ័យក្នុងបញ្ចកនិទ្ទេសដូចតទៅនេះ បទថា តត្រ បានដល់ បណ្តាបុគ្គលទាំងនោះ ដែលទ្រង់លើកឡើងសម្តែងខាងដើម ដោយន័យថា អារភតិ ច វិប្បដិសារី ច ហោតិ ប្រព្រឹត្តល្មើសផង ជា អ្នកមានសេចក្តីក្តៅក្រហាយផង ដូច្នេះជាដើម ។ បទថា យ្វាយំ កាត់បទជា យោ អយំ ។ អារម្ភ សព្ទ ក្នុងបទថា អារភតិ នេះ ប្រព្រឹត្តទៅក្នុង អត្ថថា កម្ម គឺការធ្វើ ១ ក្នុងកិរិយា គឺកិច្ច ១ ក្នុងហឹសនៈ គឺការបេតោ បៀន ១ ក្នុងវីរិយៈ គឺសេចក្តីព្យាយាម ១ ក្នុងវិកោបនៈ គឺការទម្លាយ ១ ក្នុងអាបត្តិវីតិក្កម គឺការកន្លងអាបត្តិ ១ ។ ពិតហើយ អារម្ភ សព្ទនេះ មកក្នុងអត្ថថា កម្ម ដូចក្នុងប្រយោគជាដើម ថា យំកិញ្ចិ ទុក្ខំ សម្ភោតិ សព្វំ អារម្ភបច្ចយា ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះសង្ខារជាបច្ច័យ ដូច្នេះ ។ អារម្ភ សព្ទនេះ មកក្នុងអត្ថថា កិរិយា ដូចក្នុងប្រយោគជាដើមថា មហាយញ្ញា មហារម្ភា ន តេ ហោន្តិ មហប្ផលា ( មហាយញ្ញទាំងឡាយ ) មានការរវល់ច្រើន យញ្ញទាំងនោះ មិនមែនមានផលច្រើនទេ ដូច្នេះ ។ អារម្ភ សព្ទនេះ មកក្នុងអត្ថថា ហឹសន គឺការបៀតបៀន ដូចក្នុង ប្រយោគជាដើមថា សមណំ គោតមំ ឧទ្ទិស្ស បណំ អារភន្តិ ពួកជនតែង សម្លាប់សត្វចំពោះព្រះសមណគោតម ដូច្នេះ ។ អារម្ភ សព្ទនេះ មកក្នុងអត្ថថា វីរិយ គឺសេចក្តីព្យាយាមដូចក្នុង ប្រយោគជាដើមថា អារភថ និក្ខមថ យុញ្ជថ ពុទ្ធសាសនេ អ្នកទាំងឡាយ ចូរប្រារព្ធ ចូរប្រឹងប្រែង ចូរប្រកបព្យាយាមក្នុងព្រះពុទ្ធសាសនា ដូច្នេះ ។ អារម្ភ សព្ទនេះ មកក្នុងអត្ថថា វិកោបន គឺការធ្វើឲ្យបែកធ្លាយ ដូច ក្នុងប្រយោគជាដើមថា ពីជគាមភូតគាមសមារម្ភា បដិវិរតោ ហោតិ ភិក្ខុវៀរស្រឡះចាកការធ្វើពីជគាម និងភូតគាមឲ្យវិន