អភិធម្មបិដក សត្តកនិទ្ទេស

ក្បាលទី 70 · ទំព័រ 525

បុគ្គលមុជចុះតែម្តង ហើយចេះតែមុជចុះទៅទៀត តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយអកុសលធម៌ខ្មៅតែម្យ៉ាង បុគ្គលមុជចុះ តែម្តង ហើយចេះតែមុជចុះទៅទៀតយ៉ាងនេះឯង ។ បុគ្គលងើបឡើងហើយ មុជចុះទៅវិញ តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើងក្នុងធម៌ជា កុសលប្រកបដោយសទ្ធាដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយ ហិរិដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយឱត្តប្បៈដ៏ប្រពៃ ងើបឡើង ក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយបញ្ញាដ៏ប្រពៃ តែសទ្ធានោះរបស់បុគ្គលនោះ មិននៅនឹង មិន ចម្រើនឡើង តែងសាបសូន្យទៅវិញ ហិរិនោះរបស់បុគ្គលនោះ មិននៅនឹង មិនចម្រើនឡើង តែងសាបសូន្យទៅវិញ ឱត្តប្បៈនោះរបស់បុគ្គលនោះ មិន នៅនឹង មិនចម្រើនឡើង តែងសាបសូន្យទៅវិញ វីរិយៈនោះរបស់បុគ្គល នោះ មិននៅនឹង មិនចម្រើនឡើង តែងសាបសូន្យទៅវិញ បញ្ញានោះរបស់ បុគ្គលនោះ មិននៅនឹង មិនចម្រើនឡើង តែងសាបសូន្យទៅវិញ បុគ្គល ងើបឡើងហើយ មុជចុះទៅវិញ យ៉ាងនេះឯង ។ បុគ្គលងើបឡើងហើយ ស្ថិតនៅតើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយសទ្ធាដ៏ប្រពៃ … ក្នុងធម៌ជាកុសល ប្រកបដោយហិរិដ៏ប្រពៃ ក្នុង ធម៌ជាកុសល ប្រកបដោយឱត្តប្បៈដ៏ប្រពៃ ក្នុងធម៌ជាកុសលប្រកបដោយ វីរិយៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយបញ្ញាដ៏ប្រពៃ សទ្ធានោះរបស់ បុគ្គលនោះមិនសាបសូន្យទៅ មិនចម្រើនឡើង ស្ថិតនៅនឹងដដែល ហិរិនោះ របស់បុគ្គលនោះ មិនសាបសូន្យ មិនចម្រើនឡើង ស្ថិតនៅនឹងដដែល ឱត្តប្បៈ នោះរបស់បុគ្គលនោះ មិនសាបសូន្យ មិនចម្រើនឡើង ស្ថិតនៅនឹងដដែល វីរិយៈនោះរបស់បុគ្គលនោះ មិនសាបសូន្យ មិនចម្រើនឡើង ស្ថិតនៅនឹង ដដែល បញ្ញ