អភិធម្មបិដក នវកនិទ្ទេស
បុគ្គល ៤ ពួកព្រមព្រៀងដោយមគ្គ បុគ្គល ៤ ពួកព្រមព្រៀង ដោយផល តើដូចម្តេច ។ សោតាបន្នបុគ្គល ១ បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យ ជាក់ច្បាស់នូវសោតាបត្តិផល ១ សកទាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិដើម្បី ធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ១ អនាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ១ ព្រះអរហន្ត ១ បុគ្គលប្រតិបត្តិ ដើម្បីភាពជាព្រះអរហន្ត ១ ។ នេះបុគ្គល ៤ ពួក ព្រមព្រៀងដោយមគ្គ នេះ បុគ្គល ៤ ពួក ព្រមព្រៀងដោយផល ។ បុគ្គលជាព្រះសម្មាសម្ពុទ្ធ តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោក នេះ ត្រាស់ដឹងដោយខ្លួនឯងនូវសច្ចៈ ក្នុងធម៌ទាំងឡាយដែលខ្លួនមិនធ្លាប់ឮ ក្នុងកាលមុន ទាំងដល់នូវសព្វញ្ញុតញ្ញាណក្នុងធម៌ទាំងនោះផង ដល់នូវភាព ស្ទាត់ក្នុងទសពលញ្ញាណផង នេះហៅថា បុគ្គលជាព្រះសម្មាសម្ពុទ្ធ ។ បុគ្គល ជាព្រះបច្ចេកសម្ពុទ្ធ តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ ត្រាស់ដឹងដោយ ខ្លួនឯងនូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮក្នុងកាលមុន តែមិន ដល់នូវសព្វញ្ញុតញ្ញាណ ក្នុងធម៌ទាំងនោះផង មិនដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង នេះហៅថា បុគ្គលជាព្រះបច្ចេកសម្ពុទ្ធ ។ បុគ្គលជាឧភតោភាគវិមុត្ត តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ បាននូវវិមោក្ខ ៨ ដោយ នាមកាយ ទាំងអាសវៈទាំងឡាយ របស់បុគ្គលនោះក៏អស់រលីង ព្រោះបាន ឃើញដោយបញ្ញា នេះហៅថា បុគ្គលជាឧភតោភាគវិមុត្ត ។ បុគ្គលជាបញ្ញាវិមុត្ត តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ មិនបាននូវវិមោក្ខ ៨ ដោយ នាមកាយឡើយ តែអាសវៈរបស់បុគ្គលនោះ អស់រលីង ព្រោះបានឃើញ ដោយបញ្ញា នេះហៅថា បុគ្គលជាបញ្ញាវិមុត្ត ។ បុគ្គលជាកាយសក្ខី តើ ដូចម្តេច ។ បុគ