អភិធម្មបិដក បុគ្គលកថា

ក្បាលទី 71 · ទំព័រ 2

( សកវាទីសួរថា ) បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថ ដ៏ឧត្តមឬ ។ ( បរវាទី ឆ្លើយថា ) អើ ។ ( សកវាទី សួរថា ) បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ ( បរវាទី ឆ្លើយថា ) អ្នកមិនគួរពោល យ៉ាងនេះទេ ។ ( សកវាទី ពោលថា ) អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចម្រើន ព្រោះ ហេតុនោះ អ្នកគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ព្រោះ ហេតុនោះ បុគ្គលនោះ គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គួរពោលតែពាក្យនោះថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេ ដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ព្រោះជាពាក្យខុស ម្យ៉ាងទៀត ប្រសិនបើ អ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថ ដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថ ដ៏ឧត្តមដូច្នេះទេ ម្នាលអ្នកដ៏ចម្រើន អ្នកក៏មិនគួរពោលថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោល នូវពាក្យណា គួរពោលតែពាក្យនោះថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ ឧត្តមដូច្នេះទេ ព្រោះជាពាក្យខុស ។