អារម្ភកថា
ក្បាលទី 71 · ទំព័រ 4
ព្រះសម្មាសម្ពុទ្ធជាសាស្តានៃលោក ព្រមទាំងទេវលោក ជាបុគ្គលមិន មានបុគ្គលប្រៀប ដែលពួកទេវតាសរសើរហើយ ទ្រង់គង់ប្រថាប់ក្នុងទេវលោក ទ្រង់ជាអ្នកឈ្លាសក្នុងបញ្ញត្តិទាំងពួង ទ្រង់ជាឧត្តមបុគ្គលក្នុងលោក កាលត្រាស់គម្ពីរបុគ្គលប្បញ្ញត្តិ ដែលសម្តែងដល់បញ្ញត្តិចប់ហើយ ទ្រង់បាន សម្តែងកថាវត្ថុប្បករណ៍ឯណាហើយ ដោយភាពជារឿងនៃកថាទាំងឡាយ មានបុគ្គលកថាជាដើម ដោយសង្ខេប ។ ឥឡូវនេះ លំដាប់នៃការអធិប្បាយអត្ថនៃកថាវត្ថុប្បករណ៍នោះ ដែល ព្រះមានព្រះភាគទ្រង់បានចាត់តាំងហើយ ក្នុងសុរាល័យទេវលោក ដោយការ ផ្តើមត្រឹមតែមាតិកានោះឯង ដែលព្រះមោគ្គល្លីបុត្តតិស្សត្ថេរចែកហើយ ក្នុង មនុស្សលោក ដល់ព្រមហើយ ព្រោះហេតុនោះ ខ្ញុំនឹងពណ៌នាកថាវត្ថុប្បករណ៍នោះ សូមអ្នកទាំងឡាយ មានចិត្តតាំងមាំ សូមត្រងត្រាប់ស្តាប់ កថាវត្ថុប្បករណ៍នោះហោង ។