និទានកថា

ក្បាលទី 71 · ទំព័រ 5

មានសេចក្តីសង្ខេបថា ក្នុងទីបំផុតនៃការសម្តែងយមកប្បាដិហារ្យ ព្រះមាន ព្រះភាគទ្រង់ចាំវស្សាន ាទេនបណ្ឌុកម្ពលសិលាអាសនៈ ត្រង់គល់ បារិច្ឆត្តកៈ ក្នុងស្ថានសួគ៌ជាន់តាវត្តិង្ស ទ្រង់ធ្វើព្រះមាតាឲ្យជាបន្ទាល់ ត្រាស់ នូវព្រះអភិធម្មកថាដល់ទេវបរិស័ទ ។ កាលទ្រង់សម្តែងបករណ៍ធម្មសង្គណី វិភង្គ ធាតុកថា បុគ្គលប្បញ្ញត្តិហើយ ក្នុងគ្រាសម្តែងកថាវត្ថុ ទ្រង់ព្រះតម្រិះ ថា ក្នុងអនាគត សាវ័ករបស់តថាគត ឈ្មោះមោគ្គល្លីបុត្តតិស្សត្ថេរ ដែល មានបញ្ញាច្រើន ជម្រះមន្ទិលក្នុងសាសនាដែលកើតឡើងហើយ ខណៈធ្វើ សង្គាយនាលើកទី ៣ អង្គុយកណ្តាលជំនុំសង្ឃ នឹងរួបរួមមាតិកា ១០០០ ចូលគ្នា គឺខាងសកវាទី ៥០០ ខាងបរវាទី ៥០០ ហើយចែកបករណ៍នេះ កាលទ្រង់ធ្វើឱកាសដល់ព្រះថេរៈនោះ ទើបទ្រង់ផ្តើមមាតិកា ដែលត្រឹមតែជា ភាណវារ ដែលមិនទាន់បរិបូណ៌គ្រប់មាតិកា ដោយផ្តើមត្រង់វាទយុត្តិ ៨ ក្នុងបុគ្គលវាទ គឺបញ្ចកៈពីរពួក ក្នុង ៤ បញ្ញា ។ បន្ទាប់មក ទ្រង់ត្រាស់ អភិធម្មកថាដ៏សេស ដោយន័យដែលពិស្តារនោះហើយ ចេញវស្សាហើយ ទ្រង់យាងចុះអំពីទេវលោក មកកាន់សង្កស្សនគរ ដោយជណ្តើរកែវមណី ដែលនៅត្រង់ចន្លោះជណ្តើរប្រាក់ និងជណ្តើរមាស ទ្រង់ញ៉ាំងប្រយោជន៍របស់ សត្វលោកឲ្យបរិបូណ៌ ទ្រង់តាំងនៅដរាបដល់ព្រះជន្មាយុ ហើយទ្រង់ បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ។ បន្ទាប់មក គណៈសង្ឃដែលជំនាញ មានព្រះមហាកស្សបៈជាប្រធាន បានព្រះបាទអជាតសត្តុ ជាអ្នកឧបត្ថម្ភ លើកគោលនៃធម្មវិន័យឡើងកាន់