អនុលោមបច្ចនីកៈ

ក្បាលទី 71 · ទំព័រ 18

សុទ្ធសច្ឆិកដ្ឋៈ អនុលោមបច្ចនិកៈ នឹងពោលពាក្យអធិប្បាយបទថា សច្ឆិកដ្ឋ មុន ដូចតទៅ បណ្តាបទទាំងនោះ បទថា បុគ្គលលោ ឧបលព្ភតិ សច្ឆិកដ្ឋបរមដ្ឋេន នេះ ជាពាក្យសួរ ។ បទថា អាមន្តា នេះ ជាពាក្យឆ្លើយទទួល ។ សួរថា ពាក្យដែលសួរថា បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថ ដ៏ឧត្តម ឬនឹងឆ្លើយទទួលថា អើ នេះ ជារបស់អ្នកណា ឆ្លើយថា ពាក្យ សួរ និងពាក្យឆ្លើយនេះ បុគ្គលណាមួយ មិនគួរពោលថា ជារបស់បុគ្គល ឈ្មោះនោះ ព្រោះថា ក្នុងបករណ៍នេះ ព្រះមានព្រះភាគទ្រង់តាំងមាតិកា សម្រាប់ជាបែបផែន ដើម្បីជម្រះលទ្ធិដែលយល់ខុសទាំងឡាយ មានប្រការ ផ្សេងៗ ។ ព្រះមោគ្គលីបុត្តតិស្សត្ថេរ លោកតាំងមាតិកានេះ តាមន័យដែល ព្រះសាស្តាទ្រង់ប្រទាន ហើយចែកតាមបែបផែន ដែលព្រះមានព្រះភាគទ្រង់ ។ សម្តែងនោះ ។ ម្យ៉ាងទៀត វាទមគ្គ គឺគន្លងនៃវាទ ដែលព្រះសាស្តាទ្រង់ សម្តែងក្នុងបករណ៍នេះ មានប្រមាណប៉ុនណា ព្រះថេរៈមិនបានសម្តែង វាទមគ្គ ដែលជាវាទឆ្លើយឆ្លងគ្នា ដោយវាទមានប្រមាណប៉ុណ្ណោះ ។ កាលបើ យ៉ាងនេះ ដើម្បីកំណត់អត្ថនៃពាក្យទាំងនោះបានដោយងាយ ខ្ញុំ ( ពុទ្ធឃោសាចារ្យ ) នឹងសម្តែងការចែកសេចក្តីយ៉ាងនេះ គឺជាពាក្យសួររបស់ សកវាទី ១ ជាពាក្យឆ្លើយរបស់បរវាទី ១ ជាពាក្យសួររបស់បរវាទី ១ ជា ពាក្យឆ្លើយរបស់សកវាទី ១ ហើយនឹងពណ៌នាសេចក្តីតទៅ បទថា បុគ្គលោ ឧបលព្ភតិ សច្ឆិកដ្ឋបរមដ្ឋេន នេះ ជាពាក្យសួរ របស់សកវាទី ។ ដោយពាក្យសួរនោះ លោកសម្តែងថា ជនពួកណា ជា បុគ្គលវាទី មានការយល់ឃើញយ៉ាងនេះថា បុគ្គលមាន បណ្ឌិតគួរសួរជន ទាំងនោះយ៉ាងនេះ ។ សួរថា ជនពួកណាជាបុគ្គលវាទី ឆ្លើយថា ពួកភិក្ខុ ដែលជានិកាយវជ្ជីបុត្តកៈ ពួកភិក្ខុដែលជានិកាយសមិតិយៈ ក្នុងព្រះពុទ្ធសាសន