អភិធម្មបិដក បដិកម្មចតុក្កៈ

ក្បាលទី 71 · ទំព័រ 26

បដិកម្មចតុក្កៈ បុគ្គលគេមិនដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អើ ។ បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេ មិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ អ្នកចូរដឹងនូវអំពើផ្ទុយចុះ ប្រសិនបើបុគ្គលគេមិនដឹងបានដោយអត្ថដ៏ពិត និង អត្ថដ៏ឧត្តមទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោល នូវពាក្យណា គួរពោលតែពាក្យនោះថា បុគ្គលគេមិនដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបាន ដោយអត្ថដ៏ពិត និងអត្ថ ដ៏ឧត្តមដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថក៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេ មិនដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ម្នាលអ្នកដ៏ចម្រើន អ្នក ក៏មិនគួរពោលថា បុគ្គលគេមិនដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះ ដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា អ្នកគួរពោលតែពាក្យ នោះថា បុគ្គលគេមិនដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរ ពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គល នោះ គេមិនដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ព្រោះជាពាក្យ ខុស ។