អភិធម្មបិដក ឧបនយនចតុក្កៈ

ក្បាលទី 71 · ទំព័រ 34

ឧបនយនចតុក្កៈ បើវាទៈរបស់អ្នកនុ៎ះ យើងសង្កត់សង្កិនបានដោយលំបាក អ្នកចូរ ឃើញក្នុងពាក្យសង្កត់សង្កិនយើងនោះ យ៉ាងនេះថា អ្នកគួរពោលថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបាន ដោយ អត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះឡើយ តែយើងកាលប្តេជ្ញាយ៉ាងនេះ ដោយ ពាក្យប្តេជ្ញានេះ ក្នុងពាក្យថា អើ ក្នុងអនុលោមបញ្ចកៈនោះ អ្នកមិនត្រូវសង្កត់សង្កិន យ៉ាងនេះទេ កាលបើអ្នកសង្កត់សង្កិនយើង យើង ឈ្មោះថា អ្នក សង្កត់សង្កិន មិនត្រឹមត្រូវឡើយ ប្រសិនបើ បុគ្គលគេដឹងបាន ដោយអត្ថដ៏ ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេ ដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គួរពោលតែពាក្យនោះថា បុគ្គលគេដឹងបាន ដោយ អត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិន គួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ ម្នាលអ្នក ដ៏ចម្រើន អ្នកក៏មិនគួរពោលថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថ