អភិធម្មបិដក និគ្គមចតុក្កៈ
និគ្គមចតុក្កៈ ខ្ញុំមិនត្រូវអ្នកសង្កត់សង្កិន យ៉ាងនេះទេ ព្រោះហេតុនោះ អ្នក សង្កត់សង្កិនខ្ញុំថា ប្រសិនបើ បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដោយហេតុណា ម្នាលអ្នកដ៏ចម្រើន ហេតុនោះ អ្នកគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយ អត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវ ពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និង អត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ ឧត្តម ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោល ថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ ម្នាលអ្នកដ៏ចម្រើន អ្នក ក៏មិនគប្បីពោលថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេ ដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ដ្បិតពាក្យរបស់អ្នកនេះ ជា ពាក្យខុស ព្រោះហេតុនោះ សេចក្តីសង្កត់សង្កិនណា ដែលអ្នកធ្វើហើយ សេចក្តីសង្កត់សង្កិននោះ គឺអ្នកធ្វើមិនត្រឹមត្រូវទេ អំពើផ្ទុយ ខ្ញុំធ្វើល្អហើយ ការញ៉ាំងរបេបោពាក្យឲ្យសម្រេច ខ្ញុំបានធ្វើល្អហើយ ។