អដ្ឋកថានិគ្គមចតុក្កៈ

ក្បាលទី 71 · ទំព័រ 40

និគ្គមនចតុក្កៈ ឥឡូវនេះ ពាក្យថា ន ហេវំ និគ្គហេតុព្វេ ឈ្មោះថា និគ្គមនចតុក្ក ក្នុងបទទាំងនោះ បទថា ន ហេវំ និគ្គហេតុព្វេ សេចក្តីថា ខ្ញុំត្រូវ អ្នកនិគ្គហៈហើយយ៉ាងណា ខ្ញុំមិនគួរត្រូវនិគ្គហៈយ៉ាងនោះ ព្រោះថា ភាព ដែលនិគ្គហៈនេះ ជានិគ្គហៈខុសភ្លាំងភ្លាត់ ដែលខ្ញុំឲ្យសម្រេចហើយ ។ បទថា តេន ហិ សេចក្តីថា ដោយហេតុនោះ គឺព្រោះហេតុណា និគ្គហៈនេះ ជា និគ្គហៈខុសភ្លាំងភ្លាត់ ព្រោះហេតុនោះ អ្នកដាក់និគ្គហៈឯណាជាមួយខ្ញុំថា បើ បុគ្គលគេដឹងបាន ។ បេ ។ ដ្បិតពាក្យរបស់អ្នកនេះ ជាពាក្យខុស ដូច្នេះ និគ្គហៈ របស់អ្នកនេះខុស ។ បទថា តេន ហិ យេ កតេ និគ្គហេ សេចក្តីថា និគ្គហៈនេះ ខុសដោយហេតុណា ដោយហេតុនោះ និគ្គហៈណា ដែលអ្នកធ្វើ ហើយ និគ្គហៈនោះ ជាការធ្វើមិនត្រឹមត្រូវ ។ បដិកម្មណាដែលខ្ញុំធ្វើ ហើយ បដិកម្មនោះ ខ្ញុំធ្វើត្រឹមត្រូវហើយ ។ ការញ៉ាំងកថាមគ្គឲ្យសម្រេចនេះ ដែលខ្ញុំធ្វើហើយ ដោយអំណាចនៃបដិកម្មចតុក្កៈជាដើម ជាវត្ថុដែលខ្ញុំធ្វើបាន ល្អហើយ ។ គប្បីជ្រាបថា ឈ្មោះថា អនុលោមបច្ចនិកបញ្ចកៈនេះ ដែល លោកចង្អុលបង្ញាញហើយ ដោយអំណាចអនុលោមបញ្ចកៈ មានបទថា ឧបលព្ភតិ ជាដើម ដោយអំណាចនៃបដិកម្ម និគ្គហៈ ឧបនយនៈ និងនិគ្គមនចតុក្កៈទាំងឡាយ មានពាក្យថា នូបលព្ភតិ ជាដើម ដោយប្រការដូច្នេះ ។ តទៅជានិគ្គហទី ២ ។ ដោយពាក្យមានប្រមាណប៉ុណ្ណេះ កាលសកវាទី ជាអ្នកផ្តើមមុន ទើបបរវាទីឈ្នះ ដោយវាទៈដែលជាលេស ត្រឹមតែជាពាក្យ ទួទៅ ។ អដ្ឋកថានិគ្គមនចតុក្កៈ ចប់ និគ្គហៈទី ១ ចប់