អភិធម្មបិដក បច្ចនីកបញ្ចកៈ

ក្បាលទី 71 · ទំព័រ 42

បច្ចនីកបញ្ចកៈ បុគ្គលគេមិនដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អើ ។ បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេ មិនដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អ្នកមិនត្រូវពោលយ៉ាងនេះ ទេ ។ អ្នកចូរដឹង នូវកំហុសចុះ ប្រសិនបើ បុគ្គលគេមិនដឹងបាន ដោយអត្ថ ដ៏ពិត និងអត្ថដ៏ឧត្តមទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគប្បីពោល ថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរ នោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គលគេមិនដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថ ដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបាន ដោយអត្ថ ដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នក មិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ម្នាលអ្នក ដ៏ចម្រើន អ្នកមិនគប្បីពោលថា បុគ្គលគេមិនដឹងបាន ដោយអត្ថដ៏ពិត និង អត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បី ពោលតែពាក្យនោះថា បុគ្គលគេមិនដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះ ហេតុនោះ បុគ្គលនោះ គេមិនដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះ ទេ ព្រោះជាពាក្យខុស ។