អដ្ឋកថាបដិកម្មចតុក្កៈជាដើម
បដិកម្មចតុក្កៈជាដើម [ ៧-១០ ] ឥឡូវនេះ ពាក្យសួរក្នុងន័យរបស់អនុលោម ជាពាក្យ របស់សកវាទី ដើម្បីសម្តែងដល់ការឈ្នះ ក្នុងវាទៈរបស់ខ្លួនដោយធម៌ស្មើ តាមពាក្យឆ្លើយទទួលរបស់បរវាទីនោះ ។ ពាក្យឆ្លើយទទួល អាស្រ័យលទ្ធិ របស់ខ្លួន ជាពាក្យរបស់បរវាទី ។ ការសាកសួរបន្ត ដោយមិនឲ្យឱកាស ដល់លទ្ធិរបស់បរវាទី ដោយអំណាចនៃបរមត្ថ ជាពាក្យរបស់សកវាទី ។ ការបដិសេធ ព្រោះភាពដែលបុគ្គលជាសភាវៈ មិនមានដោយអំណាចនៃ បរមត្ថ ជាពាក្យរបស់បរវាទី ។ ខាងមុខអំពីនេះ ពាក្យទាំងពួង មានបទថា អាជានាហិ បដិកម្មំ ជាដើម ជាពាក្យរបស់សកវាទីនោះឯង ដើម្បីសម្តែង ការឈ្នះរបស់ខ្លួន ដោយធម៌ស្មើ ។ ក្នុងទីនេះ គប្បីជ្រាបអត្ថរបស់បដិកម្ម និគ្គហៈ ឧបនយនៈ និងនិគ្គមនចតុក្កៈទាំងពួង ដោយន័យដែលពោលហើយ ខាងដើមនោះឯង ។ ឈ្មោះថា បច្ចនីកានុលោមបញ្ចក នេះ ឈ្មោះថា លោកចង្អុលបង្ញាញហើយ ដោយអំណាចនៃបដិកម្ម និគ្គហៈ ឧបនយនៈ និង និគ្គមនចតុក្កៈ ដែលមានបទថា ឧបលព្ភតិ ជាដើម ដល់បច្ចនីកបញ្ចកៈដែល មានបទថា នូបលព្ភតិ ជាដើម ដោយប្រការដូច្នេះ ។ បញ្ចកៈ គឺពួក ៥ ទាំង ២ ក្នុងបឋមសច្ឆិកដ្ឋៈទាំងនេះ ឈ្មោះថា លោកចង្អុលបង្ញាញហើយ ដោយប្រការដូច្នេះ ។ ក្នុងបញ្ចកៈទាំង ២ នោះ បញ្ចកៈដំបូង និគ្គហៈដែល សកវាទីធ្វើដល់បរវាទី ឈ្មោះថា ជានិគ្គហៈត្រឹមត្រូវហើយ តែការឈ្នះដែល បរវាទីអាស្រ័យវាទៈដែលជាលេស ធ្វើតបដល់សកវាទីដែលខ្លួនឲ្យសម្រេច ហើយ ជាការឈ្នះដែលមិនត្រឹមត្រូវ ។ ក្នុងបញ្ចកៈទី ២ និគ្គហៈដែល បរវាទីធ្វើដល់សកវាទី ជានិគ្គហៈមិនត្រឹមត្រូវ ។ តែការឈ្នះដែលសកវាទី អាស្រ័យវាទៈដែលជាធម៌ ធ្វើតបដល់បរវាទីដែលខ្លួនឲ្យសម្រេចហើយ ជា ការឈ្នះដែលត្រឹមត្រូវ ។