អភិធម្មបិដក ឱកាសសច្ឆិកដ្ឋៈ អនុលោមបច្ចនីកៈ
ឱកាសសច្ឆិកដ្ឋៈ ៣ អនុលោមបច្ចនិកៈ បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អើ ។ បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងទីទាំងពួងឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគប្បី ពោលថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងទីទាំងពួង ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យ នោះថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោល ថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងទីទាំងពួងដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គលគេដឹង បាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងទីទាំងពួងដូច្នេះទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគប្បីពោលថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះ ដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះ ថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោល ថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងទីទាំងពួងដូច្នេះទេ ព្រោះជាពាក្យខុស ។ បេ ។ និគ្គហៈទី ៣ ចប់