អដ្ឋកថាឱកាសសច្ឆិកដ្ឋអនុលោមបច្ចនីកៈ

ក្បាលទី 71 · ទំព័រ 54

ឱកាសសច្ឆិកដ្ឋៈ ៣ អនុលោមបច្ចនិកៈ កាលញ៉ាំងសច្ឆិកដ្ឋៈសុទ្ធៗ ឲ្យពិស្តារយ៉ាងនេះហើយ ឥឡូវនេះ ដើម្បីញ៉ាំងសច្ឆិកដ្ឋៈនោះឯងឲ្យពិស្តារ ដោយន័យដទៃ មានឱកាស ជាដើម ទើបលោកផ្តើមបទថា បុគ្គលោ ឧបលព្ភតិ ទៀតជាដើម ។ ក្នុង និគ្គហៈទី ៣ នេះ ពាក្យសួរជាពាក្យរបស់សកវាទី ពាក្យឆ្លើយទទួលជាពាក្យ របស់បរវាទី ។ ពាក្យសួរតទៅ សំដៅយកសរីរៈក្នុងបទថា សព្វត្ថ ជាពាក្យ របស់សកវាទី ។ ពាក្យបដិសេធ ព្រោះឃើញកំហុស ក្នុងការពិចារណា ឃើញខ្លួនក្នុងរូប និងព្រោះឃើញកំហុស ដែលនឹងកាន់យកថា ជីវៈម្យ៉ាង សរីរៈម្យ៉ាង ដូច្នេះ ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេស ក្នុងទីនេះ គប្បី ជ្រាបដោយន័យដែលពោលហើយនោះឯង ក្នុងអនុលោមបច្ចនីកបញ្ចកៈ ។ ក្នុងទីនេះ លោកសង្ខេបនូវព្រះបាលី ។ កាលលោកពោលសំដៅយកសរីរៈ ក្នុងនិគ្គហៈទី ៦ ថា សព្វត្ថ ន ឧបលព្ភតិ ដូច្នេះ រមែងកាន់យកបានថា រមែងស្ទង់ដឹងបុគ្គលបានខាងក្រៅ អំពីសរីរៈ ព្រោះហេតុណា ព្រោះហេតុនោះ ទើបពាក្យបដិសេធក្នុងបច្ចនិកៈ ជាពាក្យរបស់សកវាទី ។ បដិកម្ម គឺការឆ្លើយតបដោយអំណាចវាទៈ ដែល ជាលេសថា អ្នកទទួលពាក្យដំបូងហើយ ខាងក្រោយ រមែងបដិសេធ ជា ពាក្យរបស់បរវាទី ។ ពាក្យដ៏សេស ជាក់ច្បាស់ហើយនោះឯង ។