អដ្ឋកថាកាលសច្ឆិកដ្ឋអនុលោមបច្ចនីកៈ
ក្បាលទី 71 · ទំព័រ 58
កាលសច្ឆិកដ្ឋៈ ៣ អនុលោមបច្ចនិកៈ ក្នុងន័យទី ២ ពាក្យសួរថា សព្វទា សំដៅដល់កាល គឺជាតិ ដែលមានមកអំពីមុន និងមានក្នុងកាលជាខាងក្រោយ និងកាលដែលព្រះ សម្ពុទ្ធគង់ព្រះជន្មនៅ និងបរិនិព្វានហើយ ជាពាក្យរបស់សកវាទី ។ ពាក្យ បដិសេធ ព្រោះឃើញការខុស ដែលមានពាក្យថា ជាក្សត្រ ក៏ជាមនុស្ស នោះឯង ជាព្រាហ្មណ៍ ក៏ជាមនុស្សនោះឯងជាដើម និងព្រោះឃើញការខុស ព្រោះមិនមានអ្វីប្លែកគ្នានៃកាល ដែលព្រះសម្ពុទ្ធនៅគង់ព្រះជន្មនៅឡើយ ឬ បរិនិព្វានហើយ ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេស ដូចគ្នានឹងពាក្យដែល ពោលហើយ ក្នុងន័យដំបូងនោះឯង ។