អភិធម្មបិដក អវយវសច្ឆិកដ្ឋៈ អនុលោមបច្ចនីកៈ
អវ័យវសច្ឆិកដ្ឋៈ ៣ អនុលោមបច្ចនិកៈ បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អើ ។ បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួងឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ បុគ្គលគេដឹង បាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នក គប្បីពោលថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួង ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែ ពាក្យនោះថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិន គប្បីពោលថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួង ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួង ដូច្នេះទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគប្បីពោលថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា អ្នក គប្បីពោលតែពាក្យនោះថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួងទេ ព្រោះជាពាក្យខុស បេ ។