អដ្ឋកថាអវយវសច្ឆិកដ្ឋអនុលោមបច្ចនីកៈ

ក្បាលទី 71 · ទំព័រ 60

អវ័យវសច្ឆិកដ្ឋៈ ៣ អនុលោមបច្ចនិកៈ ក្នុងន័យទី ៣ ពាក្យសាកសួរថា សព្វេសុ សំដៅដល់ខន្ធ និងអាយតនៈទាំងឡាយជាដើម ជាពាក្យរបស់សកវាទី ។ ពាក្យបដិសេធ ព្រោះខ្លាចខុសក្នុងពាក្យថា អត្តាក្នុងរូប អត្តាក្នុងចក្ខុជាដើម ជាពាក្យរបស់ បរវាទី ។ ពាក្យដ៏សេស ដូចគ្នានោះឯង ដោយប្រការដូច្នេះ ។