អដ្ឋកថាឱកាសទិសច្ឆិកដ្ឋាទិ បច្ចនីកានុលោម
ឱកាសទិសច្ឆិកដ្ឋាទិ ៣ បច្ចនីកានុលោម [ ១៤-១៦ ] កាលលោកចែកមាតិកាទាំង ៣ ពួកនេះ ក្នុងអនុលោមបច្ចនីកបញ្ចកៈ តាមលំដាប់មុន ដោយអំណាចចំពោះអនុលោមប៉ុណ្ណោះ ឥឡូវនេះ ដើម្បីចែកក្នុងបច្ចនីកានុលោមបញ្ចកៈទៀត ដោយអំណាចចំពោះ បច្ចនីកៈប៉ុណ្ណោះ ទើបផ្តើមពាក្យថា បុគ្គលោ នូបលព្ភតិ ជាដើម ។ ក្នុង ពាក្យទាំងនោះ បណ្ឌិតគប្បីជ្រាបអត្ថ ដោយន័យដែលបានពោលហើយក្នុង បច្ចនីកៈ តាមដែលសង្ខេបហើយ ក្នុងព្រះបាលីនៃអនុលោមបញ្ចកៈនោះឯង និងដោយន័យដែលពោលហើយក្នុងអនុលោម តាមដែលសង្ខេបហើយ ក្នុង ព្រះបាលីនៃបច្ចនីកៈនោះឯង ។ ដោយពាក្យមានប្រមាណប៉ុណ្ណេះ បណ្ឌិត គប្បីជ្រាបថា ការប្រកបវាទៈ ឈ្មោះថា អដ្ឋមុខ ( មាតិកា ៨ ) នេះ ឈ្មោះថា បានបង្អុលបង្ញាញហើយ ដោយអំណាចនៃបច្ចនិកៈនីមួយៗ ២ គឺ អនុលោមបច្ចនីកៈ និងបច្ចនីកានុលោម ក្នុងសច្ឆិកដ្ឋៈនីមួយៗ នៃសច្ឆិកដ្ឋៈ ទាំង ៤ គឺសុទ្ធិកសច្ឆិកដ្ឋៈ ១ និងសច្ឆិកដ្ឋៈទាំង ៣ នេះ ។ ការប្រកបវាទៈ ឈ្មោះថា អដ្ឋមុខ ឯណា ដែលលោកបានចារិកក្នុងព្រះបាលីថា និគ្គហៈ ៨ ដោយអំណាចនិគ្គហៈនីមួយៗ ក្នុងមាតិកានីមួយៗ លោកពោលការប្រកប វាទៈនោះ ក្នុងទីនេះថា ការប្រកបវាទៈ ឈ្មោះថា អដ្ឋមុខៈនេះ ដែលព្រះមាន ព្រះភាគ ទ្រង់ប្រកាសហើយ ដោយប្រភេទនៃបញ្ចកៈទាំង ២ ក្នុងបញ្ញា ៤ យ៉ាង ដោយប្រការដូច្នេះ ។ ក្នុងការប្រកប វាទៈនោះ និគ្គហៈ ៨ នោះឯង បណ្តានិគ្គហៈទាំងនោះ និគ្គហៈដែលប្រកបដោយធម៌ ៤ ដែលមិនប្រកបដោយធម៌ ៤ ការមានជ័យជម្នះផង ការចាញ់ផង នៃសកវាទី និង បរវាទី មាននៅក្នុងទីទាំងពួង ដូច្នេះ ។