អភិធម្មបិដក សុទ្ធិកសំសន្ទនៈ
សុទ្ធិកសំសន្ទនៈ បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេ ដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អើ ។ រូបដទៃ បុគ្គលដទៃឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ បុគ្គលគេ ដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគប្បីពោលថា រូប ដទៃ បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ ឧត្តម ទាំងរូប គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បី ពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះទេ ម្នាលអ្នក ដ៏ចម្រើន អ្នកមិនគប្បីពោលថា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថ ដ៏ឧត្តម ទាំងរូប គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តា ពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបាន ដោយអត្ថដ៏ ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស បេ ។ បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ បេ ។ ទាំងសញ្ញាគេដឹងបាន ។ បេ ។