អដ្ឋកថាសុទ្ធិកសំសន្ទនៈ
សុទ្ធិកសំសន្ទនៈ [ ១៧-២៥ ] ឥឡូវនេះ ជាការប្រៀបធៀបោសច្ឆិកដ្ឋៈ និងរូបជាដើម ។ ក្នុងបទទាំងនោះ បទថា រូបញ្ច ជាពាក្យសួររបស់សកវាទី ដោយសំដៅ យកថា អ្នកស្ទង់ដឹងរូបបានដោយបរមត្ថយ៉ាងណា អ្នកស្ទង់ដឹងបុគ្គលយ៉ាង នោះឬ ។ ពាក្យឆ្លើយទទួល ដែលកាន់យកត្រឹមតែពាក្យថា អត្ថិ បុគ្គលលោ ជាពាក្យរបស់បរវាទី ។ ការសួរថា បើបុគ្គលមានដោយបរមត្ថដល់អ្នក ដូច រូប មានដោយបរមត្ថសោត ភាពដែលបុគ្គលជាយ៉ាងដទៃអំពីរូប ដូចដែល វេទនាជាដើម ជាយ៉ាងដទៃអំពីរូប រមែងត្រឹមត្រូវ ជាពាក្យរបស់សកវាទី ។ ការបដិសេធ ព្រោះឃើញថា ខុសចាកលទ្ធិ និងព្រះសូត្រ ជាពាក្យរបស់ បរវាទី ។ ពាក្យដ៏សេស ប្រាកដច្បាស់ហើយដោយអត្ថនោះឯង ក្នុងទីនេះ កាលពោលដោយធម៌ លោកសម្តែងអនុលោមបញ្ចកៈ ៥៧ ប្រភេទ ក្នុង អនុលោមបញ្ចកៈដែលជាមូលក្នុងចំណែកសកវាទី ដោយអំណាចនៃសច្ឆិកដ្ឋបរមដ្ឋៈ ៥៧ ប្រភេទ ។ លោកសង្ខេបពួក ៤ នៃបដិកម្មជាដើម ។ លោកសម្តែងបដិលោមបញ្ចកៈ ៥៧ ប្រភេទ ក្នុងបច្ចនីកានុលោម ដែលជា មូលខាងបរវាទីទៀត ។ លោកសង្ខេបពួក ៤ នៃបដិកម្មជាដើម ។ ពាក្យសួរ ថា វុត្តំ ភគវតា ជាដើម ដើម្បីសម្តែងដល់ភាពដែលបុគ្គលជារបស់មាន ដោយត្រឹមតែព្រះតម្រាស់ថា ព្រះមានព្រះភាគត្រាស់ថា ដូច្នេះផង ដល់នូវ ភាពដែលរូបជាសភាវៈ ដែលស្ទង់ដឹងបាន ដោយអំណាចនៃសច្ឆិកដ្ឋបរមដ្ឋៈ ផង ហើយទើបឲ្យសកវាទីទទួលនូវភាពដែលធម៌ទាំង ២ ជាយ៉ាងដទៃ ជា ពាក្យរបស់បរវាទី ។ ពាក្យបដិសេធព្រោះបញ្ញាថា សម្មតិសច្ច និងបរមត្ថសច្ចទាំងឡាយ មានអត្ថដូចគ្នា ឬមានអត្ថផ្សេងគ្នា គួរវៀរតប ជាពាក្យ របស់សកវាទី ។ ពាក្យដ៏សេស ក្នុងទីនេះ ប្រាកដជាក់ច្បាស់ហើយ ដោយ អត្ថទាំងអស់នោះឯង ដូច្នេះ ។ អដ្ឋកថាសុទ្ធិកសំសន្ទនា ចប់