អភិធម្មបិដក ឱបម្មសំសន្ទនៈ

ក្បាលទី 71 · ទំព័រ 76

ឱបម្មសំសន្ទនៈ រូប គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃឬ ។ អើ ។ បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបាន ដោយ អត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អើ ។ រូបដទៃ បុគ្គលដទៃឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ រូប គេដឹងបាន ដោយអត្ថ ដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃ បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំង រូប គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចម្រើន ព្រោះ ហេតុនោះ អ្នកគប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំង ពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា រូប គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបាន ដោយអត្ថដ៏ពិត និង អត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃ បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថ ដ៏ឧត្តម ទាំងរូប គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បី ពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា រូបដទៃ បុគ្គលដទៃទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិន គប្បីពោលថា រូប គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃ បុគ្គលគេ ដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបាន ដោយអត្ថដ៏ពិត