អដ្ឋកថាឱបម្មសំសន្ទនៈ

ក្បាលទី 71 · ទំព័រ 88

ឱបម្មសំសន្ទនា [ ២៦-៤៩ ] ឥឡូវនេះ ជាការប្រៀបធៀបនូវសច្ឆិកដ្ឋៈ ជាមួយធម៌ ទាំងឡាយ មានរូបជាដើមនោះឯង ដោយអំណាចនៃឧបមា ។ បណ្តាបទ ទាំងនោះ ទាំង ២ បទ ពាក្យសួរ គឺពាក្យសួរដល់ភាពដែលរូប និងវេទនា មួយបែបម្យ៉ាង ដោយស្ទង់ដឹងបានទួទៅម្យ៉ាង ពាក្យសួរ ដោយការស្ទង់ដឹង បានទួទៅនៃបុគ្គល និងរូបម្យ៉ាង ជាពាក្យរបស់សកវាទី ។ ពាក្យឆ្លើយទទួល ទាំង ២ បញ្ញា ជាពាក្យរបស់បរវាទី ។ ពាក្យសួរដល់ភាពដែលរូប និង បុគ្គលមួយបែបម្យ៉ាង ដូចរូប និងវេទនាមួយបែបម្យ៉ាង ដោយការដឹងទួទៅ ដែលបរវាទីរមែងទទួលហើយ ជាពាក្យរបស់សកវាទី ។ ពាក្យបដិសេធជា របស់បរវាទី ។ ពាក្យដ៏សេស ក្នុងទីនេះ ប្រាកដជាក់ច្បាស់ហើយ ដោយ អត្ថនោះឯង ។ បើពោលដោយធម៌ហើយ ក្នុងសេចក្តីនេះ ក្នុងចំណែក សកវាទី លោកសម្តែងនិគ្គហបញ្ចកៈចំនួន ៩២០ ន័យ ដោយអំណាចរបស់ ន័យដែលមានរូបជាមូលជាដើមនោះឯង នៃការវិលទៅ ។ សួរថា សម្តែង ដូចម្តេច ឆ្លើយថា ក្នុងខន្ធទាំងឡាយ គឺន័យដែលមានរូបជាមូល វិលទៅ បាន ៤ ន័យ ក្នុងន័យដែលមានវេទនាជាមូលជាដើមក៏ដូចគ្នា ទើបរួមជា ២០ ន័យ ។ ក្នុងអាយតនៈទាំងឡាយ ន័យដែលមានចក្ខាយតនៈជាមូល វិលទៅបាន ១១ ន័យ ក្នុងអាយតនៈដ៏សេសក៏យ៉ាងនោះ ទើបរួមជា ១៣២ ន័យ ។ ក្នុងធាតុទាំងឡាយ ន័យដែលមានចក្ខុធាតុជាមូល វិលទៅបាន ១៧ ន័យ ក្នុងធាតុដ៏សេសក៏យ៉ាងនោះ ទើបរួមជា ៣០៦ ន័យ ។ ក្នុងឥន្ទ្រិយ ទាំងឡាយ ន័យដែលមានចក្ខុន្ទ្រិយជាមូល វិលទៅបាន ២១ ន័យ ក្នុង ឥន្ទ្រិយដ៏សេសក៏យ៉ាងនោះ ទើបរួមជា ៤៦២ ន័យ រួមទាំងអស់ ជា និគ្គហបញ្ចកៈ ៩២០ ន័យ ដោយប្រការដូច្នេះ ។ ក្នុងចំណែកបរវាទី លោក ក៏ធ្វើឲ្យសកវាទីព្រមទទួល ដល់ភាពដែលធម៌ទាំងឡាយ មានរូប និងវេទនា ជាដើមមួយបែបម្យ៉ាង ដោយអំណ