អភិធម្មបិដក ចតុក្កនយសំសន្ទនៈ
ចតុក្កនយសំសន្ទនា បុគ្គលគេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អើ ។ បុគ្គល គឺរូបឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ ចម្រើន ព្រោះហេតុនោះ អ្នកគប្បីពោលថា បុគ្គល គឺរូប ដូច្នេះដែរ បណ្តា ពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គល គឺរូប ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោល ថា បុគ្គល គឺរូប ដូច្នេះទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគប្បីពោលថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គល គឺរូប ដូច្នេះទេ ព្រោះជាពាក្យខុស បេ ។ បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អើ ។ បុគ្គលមានក្នុងរូប ។ បេ ។ បុគ្គលវៀរចាករូប ។ បេ ។ រូបមានក្នុងបុគ្គលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ បុគ្គលគេ ដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគប្បីពោលថា រូបមានក្នុងបុគ្គល ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នក ពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបាន ដោយ អត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា រូបមានក្នុងបុគ្គល ដូច្នេះ ទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា រូបមាន ក្នុងបុគ្គល ដូច្នេះទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគប្បីពោលថ