អដ្ឋកថាចតុក្កនយសំសន្ទនៈ
ចតុក្កនយសំសន្ទនា [ ៥០-៥៩ ] ឥឡូវនេះ វត្ថុណាដែលបរវាទីស្ទង់ដឹងដោយសច្ឆិកដ្ឋបរមដ្ឋៈ ព្រោះហេតុដែលវត្ថុនោះ គប្បីជាវត្ថុណាមួយ ក្នុងសច្ឆិកដ្ឋបរមដ្ឋៈ ៥៧ យ៉ាង មានរូបជាដើម ឬគប្បីមានដោយអាស្រ័យនូវរូបជាដើម ឬវៀរចាក រូបជាដើម ឬជាទីអាស្រ័យនៃរូបជាដើម ហេតុនោះ ទើបលោកផ្តើមការ ប្រៀបធៀបោសច្ឆិកដ្ឋៈ ដោយចតុក្កន័យនេះ ។ បណ្តាបទទាំងនោះ បទថា រូបំ បុគ្គលោ ជាពាក្យសួររបស់សកវាទី ។ ពាក្យបដិសេធថា ន ហេវំ ព្រោះខ្លាចនឹងត្រូវពោលចោទថា ជាឧច្ឆេទទិដ្ឋិជា ពាក្យរបស់បរវាទី ។ ការលើកនិគ្គហៈឡើងជាពាក្យរបស់សកវាទី ។ បើ មានពាក្យសួរថា ពាក្យបដិសេធរបស់បរវាទីថា បុគ្គល គឺរូប ត្រឹមត្រូវហើយ ឬ ពាក្យដែលពោលថា រូប ជាវេទនា ក៏គប្បីបដិសេធទាំងអស់ មិនមែនឬ ឆ្លើយថា មែន បដិសេធ ។ ពាក្យនោះ គប្បីបដិសេធ ព្រោះវេទនា មាន សភាវៈដោយសភាវៈដទៃអំពីរូប មិនមែនគប្បីបដិសេធ ព្រោះមិនមានដោយ សភាវៈដទៃ ។ បរវាទីនេះ រមែងមិនប្រាថ្នាភាពដែលបុគ្គលជាយ៉ាងដទៃ ដោយធម៌ឯណានីមួយ ក្នុងធម៌ទាំងឡាយ មានរូបជាដើម ព្រោះហេតុនោះ ពាក្យបដិសេធរបស់បរវាទីថា រូប ជាបុគ្គល ទើបត្រឹមត្រូវ ។ ពាក្យសួរនេះ ថា រូប គឺបុគ្គល ។ បេ ។ បុគ្គល គឺអញ្ញាតាវិន្ទ្រិយ សកវាទីប្រារព្ធសំដៅយក បរមត្ថសច្ចទាំងអស់ តែបុគ្គលណាមួយ មិនអាចពោលបរមត្ថធម៌ទាំងអស់ ដោយភាពតែមួយបាន ដោយអំណាចនៃបច្ចត្តលក្ខណៈ គឺលក្ខណៈដែល មានចំពោះខ្លួន ព្រោះហេតុនោះ ពាក្យនេះ លោកតាំងទុកហើយ ត្រឹមតែ ជាលក្ខណៈនៃការសួរ ដោយអំណាចនៃបែបផែន ។ ដោយហេតុនោះ វិញ្ញូជន ទាំងឡាយ គួរញ៉ាំងអត្ថនេះឲ្យជាក់ច្បាស់ ។ ឯសកវាទីដែលប្រាថ្នានឹងពោល កាន់យកលក្ខណៈនេះហើយ គប្បីពោលដោយប្រការដែលមិនឲ្យឱកាសដល់ បរវាទ