អភិធម្មបិដក លក្ខណយុត្តិកតា

ក្បាលទី 71 · ទំព័រ 100

លក្ខណយុត្តិកតា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អើ ។ បុគ្គលប្រកបដោយបច្ច័យ ។ បេ ។ បុគ្គលមិនមានបច្ច័យ ។ បេ ។ បុគ្គលមាន បច្ច័យតាក់តែង ។ បេ ។ បុគ្គលមិនមានបច្ច័យតាក់តែង ។ បេ ។ បុគ្គលទៀង ។ បេ ។ បុគ្គលមិនទៀង ។ បេ ។ បុគ្គលប្រកបដោយនិមិត្ត ។ បេ ។ បុគ្គលមិនមាននិមិត្ត ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សេចក្ដីបំប្រួញ ។ បុគ្គល គេមិនដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អើ ។ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឬ ។ អើ ។ បុគ្គលប្រកបដោយបច្ច័យ ។ បេ ។ បុគ្គលមិនមានបច្ច័យ ។ បេ ។ បុគ្គលមាន បច្ច័យតាក់តែង ។ បេ ។ បុគ្គលមិនមានបច្ច័យតាក់តែង ។ បេ ។ បុគ្គលទៀង ។ បេ ។ បុគ្គលមិនទៀង ។ បេ ។ បុគ្គលប្រកបដោយនិមិត្ត ។ បេ ។ បុគ្គលមិនមាន និមិត្តឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សេចក្ដីបំប្រួញ ។ លក្ខណយុត្តិកតា ចប់