អដ្ឋកថាលក្ខណយុត្តិ
លក្ខណយុត្តិ [ ៦០-៦១ ] ឥឡូវនេះ ឈ្មោះថា លក្ខណយុត្តិ ។ ក្នុងបញ្ញានោះ ពាក្យសួរទាំង ៨ ជាពាក្យសួររបស់សកវាទី មានបទថា បុគ្គលលោ សប្បច្ចយោ ជាដើម សំដៅសេចក្តីថា ព្រោះហេតុដែលវៀរព្រះនិព្វានហើយ សច្ឆិកដ្ឋបរមដ្ឋៈដ៏សេស ឈ្មោះថា សប្បច្ចយោ ព្រោះជាសភាវៈទាក់ទង ដោយបច្ច័យ ឈ្មោះថា សង្ខតោ ព្រោះបច្ច័យទាំងនោះប្រជុំគ្នាតាក់តែងឡើង ឈ្មោះថា អសស្សតោ ព្រោះកើតហើយរលត់ទៅ ព្រោះមិនមានសព្វកាល ឈ្មោះថា និមិត្តោ ព្រោះភាពដែលនិមិត្តរាប់ព្រមហើយថា ជាហេតុនៃការកើតឡើង មាន ឯព្រះនិព្វាន មានលក្ខណៈនៃសច្ឆិកដ្ឋៈ ដូច្នេះ គឺមិនមាន បច្ច័យ ជាអសង្ខតៈ ទៀង មិនមាននិមិត្ត ព្រោះប្រការដូចពោលហើយមិន មាន ព្រោះហេតុនោះ បើបុគ្គលជាសច្ឆិកដ្ឋបរមដ្ឋៈសោត បុគ្គលនោះ ក៏គប្បី មានលក្ខណៈដូចពោលនេះ ។ ពាក្យបដិសេធ ជាពាក្យរបស់បរវាទី ។ ក្នុង ពាក្យថា អាជានាហិ និគ្គហំ ជាដើម លោកសង្ខេបក្នុងទីនេះ ។ ក្នុងចំណែក សកវាទី បណ្ឌិតគប្បីជ្រាបបញ្ចកៈ ៨ ពួក ដោយអំណាចត្រឹមតែអនុលោម ក្នុងអនុលោមបច្ចនីកៈ ដោយប្រការដូច្នេះ ។ ក្នុងចំណែកបរវាទី ក៏គប្បីជ្រាប បញ្ចកៈ ៨ ពួកដូចគ្នា ដោយអំណាចត្រឹមតែបច្ចនិកៈ ក្នុងបច្ឆិកានុលោម នោះឯង ។ ក្នុងបច្ឆិកានុលោមនោះ ព្រោះហេតុដែលបរវាទីធ្វើសម្មតិសច្ចៈ ឲ្យសម្រេចដោយអំណាចនៃព្រះសូត្រ និងសភាវធម៌ដែលមានបច្ច័យជាដើម នៃសម្មតិសច្ចៈមិនមាន ព្រោះហេតុនោះ ទើបសកវាទីបដិសេធតាមសេចក្តី ពិត ។ ម្យ៉ាងទៀត ពាក្យទាំងឡាយ មានពាក្យថា អាជានាហិ បដិកម្មំ ជាដើម ដែលបរវាទីពោលដោយអំណាចពាក្យដែលមានលេស លោក សង្ខេបនោះឯង ក្នុងទីនេះ ។ អដ្ឋកថាលក្ខណយុត្តិ ចប់