អភិធម្មបិដក វចនសោធនៈ
វចនសោធនៈ បុគ្គលគេដឹង ឈ្មោះថា គេដឹងបុគ្គលឬ ។ បុគ្គលគេដឹង តែ បុគ្គលខ្លះ គេដឹង បុគ្គលខ្លះ គេមិនដឹងឬ ។ បុគ្គលខ្លះ គេដឹង បុគ្គលខ្លះ គេ មិនដឹងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល មានអត្ថដ៏ពិត ឈ្មោះថា បុគ្គលមានអត្ថដ៏ពិតឬ ។ បុគ្គលមានអត្ថដ៏ពិត តែបុគ្គលខ្លះ មានអត្ថដ៏ពិត បុគ្គលខ្លះ មិនមានអត្ថ ដ៏ពិតឬ ។ បុគ្គលខ្លះ មានអត្ថដ៏ពិត បុគ្គលខ្លះ មិនមានអត្ថដ៏ពិតឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល កំពុងមាន ឈ្មោះថា បុគ្គល កំពុងមានឬ ។ បុគ្គល កំពុងមាន តែបុគ្គលខ្លះ កំពុងមាន បុគ្គលខ្លះ មិនកំពុងមានឬ ។ បុគ្គលខ្លះ កំពុងមាន បុគ្គលខ្លះ មិនកំពុងមានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល កំពុងមានព្រម ឈ្មោះថា បុគ្គល កំពុងមានព្រមឬ ។ បុគ្គល កំពុងមានព្រម តែបុគ្គលខ្លះ កំពុងមានព្រម បុគ្គលខ្លះ មិនកំពុងមាន ព្រមឬ ។ បុគ្គលខ្លះ កំពុងមានព្រម បុគ្គលខ្លះ មិនកំពុងមានព្រមឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមាន ឈ្មោះថា មានបុគ្គលឬ ។ បុគ្គលមាន តែបុគ្គល ខ្លះ មាន បុគ្គលខ្លះ មិនមានឬ ។ បុគ្គលខ្លះ មាន បុគ្គលខ្លះ មិនមានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមាន តែមិនមែនមានសុទ្ធតែបុគ្គលទាំងអស់ឬ ។ អើ ។ បុគ្គលមិនមាន តែមិនមែនគ្មានបុគ្គលទាំងអស់ឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ សេចក្ដីបំប្រួញ ។ វចនសោធនៈ ចប់