អដ្ឋកថាវចនសោធនៈ
វចនសោធនៈ [ ៦២-៦៧ ] ឥឡូវនេះ ជាការជម្រះពាក្យ ។ ក្នុងបញ្ញានោះ ពាក្យ ណាថា បុគ្គល ដែលគេដឹង ដូច្នេះ ពាក្យសួរថា បុគ្គលលោ ឧបលព្ភតិ ឧបលព្ភតិ បុគ្គលោ ដើម្បីជម្រះពាក្យនោះ ជាពាក្យរបស់សកវាទី ។ អត្ថនៃបញ្ញានោះ គប្បីជ្រាបដូចតទៅនេះ បទថា បុគ្គលលោ ឧបលព្ភតិ នេះ មាន ២ បទ ទាំង ២ បទនេះ គប្បីមានអត្ថដូចគ្នា ឬគប្បីមានអត្ថ ផ្សេងគ្នា បើគប្បីមានអត្ថផ្សេងគ្នាសោត ពាក្យនេះ ក៏រមែងប្រាកដដូចពាក្យ ដែលឧបមាថា រូបម្យ៉ាង វេទនាម្យ៉ាង យ៉ាងណា បុគ្គលក៏ម្យ៉ាង សភាវៈ ដែលឃើញបានក៏ម្យ៉ាង ក៏យ៉ាងនោះ ដូច្នេះ បើមានអត្ថដូចគ្នាសោត ពាក្យ នេះ រមែងប្រាកដដូចពាក្យឧបមាថា ចិត្តយ៉ាងណា មនោក៏យ៉ាងនោះ យ៉ាងណា បុគ្គលនោះឯង ជាសភាវៈដែលស្ទង់ដឹងបានយ៉ាងនោះ ដូច្នេះ ដោយ ហេតុនេះ ខ្ញុំនឹងពោលជាមួយអ្នកថា បើបុគ្គលណាតាមលទ្ធិរបស់អ្នក បុគ្គល នោះជាសភាវៈដែលស្ទង់ដឹងបាន កាលបើយ៉ាងនោះ សភាវៈណាមួយដែល ស្ទង់ដឹងបាន សភាវៈនោះៗ រមែងប្រាកដជាបុគ្គល អ្នកទទួលពាក្យនោះឬ បន្ទាប់អំពីនោះ សកវាទីត្រូវការនូវភាពដែលបុគ្គលជាសភាវៈដែលស្ទង់ដឹង បាន មិនបានត្រូវការនូវសភាវៈនៃធម៌ មានរូបជាដើម ដែលស្ទង់ដឹងបានថា ជាបុគ្គល ព្រោះហេតុនោះ ទើបលោកពោលពាក្យថា បុគ្គលលោ ឧបលព្ភតិ ឧបលព្ភតិ កេ ហិ ចិ បុគ្គលោ កេ ហិ ចិ ន បុគ្គលោ ជាដើម ។ គប្បី ជ្រាបអត្ថនៃពាក្យនោះដូចតទៅ បុគ្គលរបស់ខ្ញុំ ជាសភាវៈដែលស្ទង់ដឹងបាន ដោយព្រះតម្រាស់របស់ព្រះសាស្តាថា អត្ថិ បុគ្គលោ ដូច្នេះ សភាវៈដែល ស្ទង់ដឹងបានណា សភាវៈដែលស្ទង់ដឹងបាននោះ មិនជាបុគ្គលទាំងអស់ដោយ ពិត ជាបុគ្គលខ្លះ មិនមែនជាបុគ្គលខ្លះ ។ ក្នុងបទនេះ កេ អក្ខរៈ មានអត្ថជា កោ អក្ខរៈ ហិ អក្ខរៈ និង ចិ អក