អភិធម្មបិដក បញ្ញត្តានុយោគ
បញ្ញត្តានុយោគ បុគ្គល មានរូប ព្រោះរូបធាតុឬ ។ អើ ។ បុគ្គលមានកាម ព្រោះ កាមធាតុឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សត្វទាំងឡាយ មានរូប ព្រោះរូបធាតុឬ ។ អើ ។ សត្វទាំងឡាយ មានកាម ព្រោះកាមធាតុឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល មិនមានរូប ព្រោះអរូបធាតុឬ ។ អើ ។ បុគ្គលមានកាម ព្រោះកាមធាតុឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សត្វទាំងឡាយ មិនមានរូប ព្រោះអរូបធាតុឬ ។ អើ ។ សត្វ ទាំងឡាយ មានកាម ព្រោះកាមធាតុឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល មានរូប ព្រោះរូបធាតុ បុគ្គល មិនមានរូប ព្រោះអរូបធាតុ ចុះបុគ្គលខ្លះ ច្យុតចាករូបធាតុ ចូលទៅកើតក្នុងអរូបធាតុ មានដែរ បុគ្គលមានរូប តែបែរជាសូន្យ បុគ្គលមិនមានរូប ត្រឡប់ជា កើតទៀត មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សត្វទាំងឡាយ មានរូប ព្រោះរូបធាតុ សត្វទាំងឡាយ មិន មានរូប ព្រោះអរូបធាតុ ចុះសត្វខ្លះ ច្យុតចាករូបធាតុ ចូលទៅកើតក្នុងអរូបធាតុ មានដែរឬ ។ អើ ។ ចុះសត្វ មានរូប តែបែរជាសូន្យ សត្វ មិនមានរូប ត្រឡប់ជាកើតទៀត មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ( ខ្ញុំ ) ធ្វើកាយឲ្យជាប់គ្នា រួម ហៅថា កាយក្តី ថាសរីរៈក្តី ឬថា សរីរៈក្តី ថាកាយក្តី ( ហើយសួរថា ) កាយនុ៎ះ តាំងនៅក្នុងទីជាមួយ គ្នា ស្មើគ្នា មានចំណែកស្មើគ្នា មានជាតិដូចគ្នាឬ ។ អើ ។ ( ខ្ញុំ ) ធ្វើបុគ្គល ឲ្យជាប់គ្នា រួម ហៅថា បុគ្គលក្តី ថាជីវិតក្តី ឬថា ជីវិតក្តី ថាបុគ្គលក្តី ( ហើយ សួរថា ) បុគ្គលនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា មាន ជាតិដូចគ្នាឬ ។ អើ ។